ព័ត៌មានអន្ដរជាតិ
WHO៖ វិបត្តិកូវីដ នៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់
ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ភាពច្របូកច្របល់និងភាពមិនពេញចិត្តក្នុងការដោះស្រាយជំងឹកូវីដ-១៩ មានន័យថា រោគរាតត្បាតនេះនៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់ ប៉ុន្តែវាអាចគ្រប់គ្រងបានក្នុងរយៈពេលប៉ុន្មានខែខាងមុខបើមានវិធានការសុខភាពសាធារណៈសមស្រប។

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា “យើងក៏ចង់ឃើញសង្គមនិងសេដ្ឋកិច្ច បើកឡើងវិញនិងការធ្វើដំណើរនិងពាណិជ្ជកម្មឡើងវិញផងដែរ”។
“ប៉ុន្តែឥឡូវនេះ ផ្នែកសង្គ្រោះបន្ទាន់នៅក្នុងប្រទេសជាច្រើន កំពុងទប់លែងឈ្នះហើយប្រជាជនកំពុងតែស្លាប់ ប៉ុន្តែវាអាចចៀសវាងបាន។

ជំងឺរាតត្បាតកូវីដ-១៩ នៅសល់ផ្លូវវែងឆ្ងាយទៀត។ ប៉ុន្តែយើងមានហេតុផលជាច្រើនសម្រាប់សុទិដ្ឋិនិយម។ ការធ្លាក់ចុះនៃករណីនិងការស្លាប់ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំនេះបានបង្ហាញថា វីរុសនេះនិងការបំប្លែងខ្លួនរបស់វា អាចបញ្ឈប់បាន។
លោក Tedros និយាយថា នៅក្នុងប្រទេសមួយចំនួន បើទោះបីជាមានការចម្លងជាបន្តក៏ដោយ ភោជនីយដ្ឋាននិងក្លិបរាត្រីគឺពោរពេញទៅដោយមនុស្ស ហើយផ្សារបានបើកចំហទាំងមានមនុស្សច្រើនដែលគ្មានការប្រុងប្រយ័ត្ន។

លោកបន្តថា “មនុស្សមួយចំនួនហាក់ដូចជាកំពុងប្រើវិធីសាស្រ្តថា ព្រោះពួកគេនៅក្មេង ដូចនេះ វាមិនមានបញ្ហាទេប្រសិនបើពួកគេឆ្លងកូវីដនោះ”។
គួរបញ្ជាក់ថា ឥណ្ឌាបានវ៉ា ប្រេស៊ីល ក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងសរុបខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ តំណាង WHO៖ កម្ពុជាកំពុងឈរលើមាត់ជ្រោះ សោកនាដកម្ម មេរោគរាតត្បាតកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ