ព័ត៌មានជាតិ
តំណាង WHO៖ កម្ពុជាកំពុងឈរលើមាត់ជ្រោះ សោកនាដកម្ម មេរោគរាតត្បាតកូវីដ១៩
អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានព្រមានពីគ្រោះមហន្តរាយ ដែលនឹងកើតឡើង ប្រសិនបើពលរដ្ឋទាំងអស់ មិនរួមគ្នាចូលរួមសកម្មភាពដោយការទទួលខុសត្រូវ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា បានព្រមានធ្ងន់ៗ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួនអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីគ្រួសារ សហគមន៍ និងប្រទេសជាតិ។

លោក ស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាមានប្រសាសន៍ថា “ប្រទេសកម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ព្រោះមេរោគរាត្បាតកូវីដ១៩ បើសិនប្រជាពលរដ្ឋមិនធ្វើទង្វើដោយទទួលខុសត្រូវ។ អង្គការនេះបានសង្កត់ថា លុះត្រាតែយើងអាចបញ្ឈប់ការផ្ទុះឡើងយ៉ាងអាក្រក់បំផុត បើមិនដូច្នេះទេ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាស្ថិតក្នុងហានិភ័ខ្ពស់ដែលត្រូវមានបន្ទុកធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកមហន្តរាយដ៏ធំ”។
លោក ស្រី លី អៃឡានថ្លែងបន្តថា “យើងយល់យ៉ាងច្បាស់សារសំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ប្រជាជនកម្ពុជា និងទទួលស្គាល់នូវការដឹកនាំដ៍រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចចិត្តដ៍លំបាកក្នុងការរឹតត្បិតការធ្វើដំណើរ”។
លោកស្រីថា ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធិភាព នៃវិធានការសុខភាពសាធារណៈទាំងអស់រួមបញ្ចូលគ្នា មានសារៈសំខាន់ខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលនៃវិរុស ហើយពលរដ្ឋម្នាក់ៗ ត្រូវចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្ត។
លោកស្រីលី អៃឡាន មានប្រសាសន៍ទៀតថា “ប្រសិនបើលោកអ្នកជួបប្រាស្រ័យជាមួយបុគ្គលណាម្នាក់ទៀតហើយពុំបានអនុវត្តវិធានការការពារនោះវិរុសនៅតែអាចចម្លង ទោះបីជាលោកអ្នកគិតថាលោកអ្នកមិនឆ្លងក៏ដោយ។នៅក្នុងឆ្នាំថ្មីនេះសូមកុំធ្វើដំណើរទៅទីណាផ្សេងទៀតហើយប្រារព្ធពិធីចូលឆ្នាំតែជាមួយសមាជិកគ្រួសារនៅក្នុងផ្ទះរៀងៗខ្លួនរបស់លោកអ្នកបានហើយ សូមនៅផ្ទះដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា”។
វេជ្ជបណ្ឌិត លោក ស្រី លីអៃឡានតំណាងអង្គការ WHO ប្រចាំកម្ពុជា បានព្រមានថា “ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបំបែក ហើយអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើក្នុងប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខ នឹងកំណត់ពីអនាគតរបស់យើង។ ប្រទេសជាតិត្រូវតែរួមគ្នាតែមួយឆ្ពោះទៅរកគោលដៅរួមមួយ រួមគ្នាយើងអាចគ្រប់គ្រងការផ្ទុះឡើងនេះ។ បើសិនជាយើងមិនអាចគ្រប់គ្រងបានទេ ខ្ញុំភ័យខ្លាចចំពោះផលវិបាកទាំងនេះនឹងក្លាយជាមហន្តរាយ”។
អង្គការនេះក៏បានសាទរចំពោះកិច្ចខំប្រឹងប្រែងនិងវិធានរបស់រាជរដ្ឋាភិបាលចំពោះការបិទធ្វើដំណើរឆ្លងកាត់ខេត្ត និងការជួបជុំគ្នាផ្សេងៗ។ អង្គការបានស្នើសុំឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមទប់ស្កាត់ការឆ្លងនិងចម្លងដោយគោរពវិធានការសុខាភិបាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំជាមួយក្រុមគ្នានៅក្នុងផ្ទះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


