ឈៀងម៉ៃ ក្លាយជាតំបន់ប្រកាសអាសន្នពណ៌ក្រហម ដោយសារកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ឈៀងម៉ៃ ក្លាយជាតំបន់ប្រកាសអាសន្នពណ៌ក្រហម ដោយសារកូវីដ

បានផុស

នៅ

ការកើនឡើងនៃករណីជំងឺកូវីដ-១៩ នៅ ឈៀងម៉ៃ ត្រូវបានគេចាត់ទុកថាជាការ ប្រកាសអាសន្នពណ៌ក្រហម បន្ទាប់ពីខេត្តភាគខាងជើងមួយនេះ បានរកឃើញអ្នកឆ្លង ២៦៩ករណីបន្ថែមទៀត ដែលភាគច្រើនទាក់ទងទៅនឹងកន្លែងកម្សាន្តពេលរាត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
This image has an empty alt attribute; its file name is 2e5fd2b1-b15f-4c64-8c63-6eedc13b4675-1024x614.jpeg

កាលពីម្សិលមិញ ឈៀងម៉ៃ បាននាំមុខទីក្រុងបាងកកនិងឆុនបូរី ចំពោះការឆ្លងជំងឺកូវីដ-១៩ ខណៈប្រទេសថៃបានបំបែកកំណត់ត្រាឆ្លងថ្មីចំនួន ៩៨៥ករណី។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បាននិយាយថា ឈៀងម៉ៃ បាននាំមុខជាមួយករណីថ្មីចំនួន ២៦៩ករណី បន្ទាប់មកបាងកក ១៣៧ករណីនិង ឆុនបូរី ៩២ករណី។

This image has an empty alt attribute; its file name is c1_2030271.jpg

យោងតាមអភិបាលខេត្តបានឲ្យដឹងថា ចំនួនមនុស្សដែលមានហានិភ័យខ្ពស់នៅ ឈៀងម៉ៃ ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែលពី៥,០០០ ទៅ៦,០០០នាក់។

ការឆ្លងថ្មី ៩៨៥ករណីដែលបានរាយការណ៍ដោយ CCSA គឺជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង ហើយបង្កើនចំនួនសរុបដល់ ៣,៣៦១០ករណី។

This image has an empty alt attribute; its file name is Chiang-Mai-Covid-1024x576.jpg

តួលេខនៅឈៀងម៉ៃ បូករួមទាំងចង្កោមធំមួយ ដែលត្រូវបានរកឃើញនៅក្នុងខេត្តកាលពីរសៀលថ្ងៃអាទិត្យផងដែរ។

អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងលោក Opas Karnkawinpong បាននិយាយថា តួលេខដែលពួកគេរាយការណ៍បន្ទាប់ពីពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី នឹងកំណត់ទិសដៅក្នុងរលកទី៣នេះ។ និន្នាការនៅតែកើនឡើង យើងនឹងពិនិត្យមើលតួលេខបន្ទាប់ពីពិធីបុណ្យសង្ក្រាន្ត។

This image has an empty alt attribute; its file name is c1_2095995_210407060407-1024x682.jpg

លោកនិយាយថា ករណីថ្មីៗភាគច្រើននៅតែមានជាប់ទាក់ទងទៅនឹងកន្លែងកម្សាន្តពេលយប់ ហើយបានព្រមានថា ការឈប់សម្រាករដូវក្តៅរបស់សកលវិទ្យាល័យ អាចបណ្តាលឲ្យមានការកើនឡើងមួយទៀត ប្រសិនបើនិស្សិតកាត់បន្ថយការការពាររបស់ពួកគេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ រកឃើញករណីឆ្លងកូវីដក្នុងកម្រិតកំណត់ត្រា ថ្ងៃចន្ទនេះ ហក់ដល់ជិតខ្ទង់ពាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១៧ នាទី មុន

៦ ភូមិ​នៅ​ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធ​​ រកឃើញ​អ្នក​ឆ្លង​កូវីដ​ ០៩ នាក់

កូវីដ-១៩៤៦ នាទី មុន

ខេត្តកំពង់ធំ ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី ៦ នាក់​ទៀត មក​ពីភ្នំពេញនិងប៉ោយប៉ែត

ព័ត៌មានខ្លីៗ៥១ នាទី មុន

សម្ដេចតេជោ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខរដ្ឋាភិបាល​ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ

ព័ត៌មានខ្លីៗ២ ម៉ោង មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មកដល់​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services