ព័ត៌មានអន្ដរជាតិ
សមត្ថកិច្ចថៃបង្ក្រាបល្បែងអនឡាញចាប់បានចិនតៃវ៉ាន់១៩នាក់នៅឈៀងម៉ៃ
ប៉ូលិសថៃបានបង្ក្រាបទីតាំងដំណើរការបនល្បែងអនឡាញនៅខេត្តឈៀងម៉ៃភាគខាងជើងប្រទេសថៃ ដោយចាប់បានចិនតៃវ៉ាន់១៩នាក់ក្នុងការបង្ក្រាបឆ្មក់ចូលភូមិគ្រឹះប្រណីត៣កន្លែងផ្សេងគ្នា។ ការដំណើរការបនល្បែងអនឡាញនោះមានអតិថិជនទាំងថៃនិងចិនដែលអាចបង្កើតចំណូលប្រចាំខែជាង១០បាត (ជិត៣០ម៉ឺនដុល្លារ)។

សេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Khaosodenglish នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះ បានឲ្យដឹងថា សមត្ថកិច្ចថៃបានកាន់ដីកាឆែកឆេរទីតាំងលំនៅឋានប្រណីត៣កន្លែងផ្សេងគ្នាដែលសង្ស័យជួលដោយជនបរទេសសម្រាប់ប្រតិបត្តិការបណ្តាញល្បែងអន្តរជាតិ ដែលមានឈ្មោះថា «betadd.app»។
សេចក្តីរាយការណ៍នោះបានបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង១៩នាក់ពីទីតាំងបង្ក្រាបចំនួន៣កន្លែងផ្សេងគ្នានោះ បានសារភាពថា ពួកគេបានធ្វើការឲ្យគេហទំព័រហ្គេមអនឡាញដែលមានឈ្មោះថា WWW.Betaccc.app ដែលអាចដំណើរការលេងទាំងក្នុងប្រទេសថៃ និងតៃវ៉ាន់ និងមានសមាជិកជាង១០ម៉ឺននាក់ ដោយមានចរន្តសាច់ប្រាក់ជាង១០លានបាតក្នុងមួយខែ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


