ព័ត៌មានជាតិ
សមត្ថកិច្ច ជូនដំណឹងដល់ពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះទឹកស្ទឹងព្រែកត្នោតឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ!
ភ្នំពេញ ៖ ទឹកសណ្ដរស្ទឹងព្រែកត្នោតមានការកើនឡើងជិត ដល់កម្រិតត្រូវប្រកាសសន្នហើយ គិតត្រឹមថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤នេះ ។

យោងតាមសេចក្ដីជូនដំណឹង របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ បានបង្ហោះសេចក្តីជូនដំណឹងជូនពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានខ្លឹមសារដូច្នេះថា សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ គងនយ មេត្តាជ្រាបថា ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិមួយនេះផង ។
លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានប្រាប់ឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកធម្មតា គឺមានកម្ពស់ ១១,៨០ សង់ទីម៉ែត្រ ។ ប៉ុន្តែតែទោះបីជាយ៉ាងណា សូមបងប្អូននៅតាមសណ្តស្ទឹងព្រែកត្នោតមានការប្រុងប្រយ័ត្ន។

លោកស្រីអភិបាល បានបន្តថា ជាក់ស្ដែងទំនប់ទឹកស្ពាន៧មករា ត្រូវបានជន់លិចដោយសារទឹកភ្លៀងហក់ឡើង ហើយទ្វារទឹកស្ពានកំពង់ទួល ក៏ត្រូវបើកទ្វាររំដោះទឹកដើម្បីបញ្ជៀសការជន់លិចទឹកភ្លៀងនៅតំបន់មួយចំនួនផ្នែកខាងលើ នៃខេត្តកំពង់ស្ពឺផងដែរ។

ជាមួយគ្នានេះ លោកស្រី អភិបាលខណ្ឌដង្កោ ក៏សូមអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌដង្កោទាំងមូល ជាពិសេសអ្នករស់នៅតាមសណ្តរមាត់ស្ទឹងព្រែកត្នោត មេត្តាបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ បង្ការការពារជៀសវាងមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង។
សូមជម្រាបផងដែរថា ស្ទឹងព្រែកត្នោតគឺអាងស្តុកទឹកស្រាប់បងប្អូនប្រជាកសិកស្រោចស្រព ហើយក៏ជាទ្វារទឹកដ៏សំខាន់សម្រាប់រំដោះទឹកជន់លិចតំបន់ទំនាប់ៗមួយចំនួនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលហូរតាមសណ្ដរស្ទឹងព្រែកត្នោតឆ្លងកាត់មូលដ្ឋានរាជធានីភ្នំពេញនិងខេត្តកណ្ដាល៕
អត្ថបទ ៖ រដ្ឋា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


