ព័ត៌មានអន្ដរជាតិ
ចិនបន្តលើកលែងទិដ្ឋាការដល់ប្រទេសអឺរ៉ុបជាច្រើន ដល់ចុងឆ្នាំ២០២៦
ចិនដែលជាមហាយក្សសេដ្ឋកិច្ចប្រចាំតំបន់អាស៊ី បានពង្រីករយៈពេលផ្តល់គោលនយោបាយលើកលែងទិដ្ឋាការ (Visa-Free) ដល់ប្រទេសនៅតំបន់អឺរ៉ុបមួយចំនួនរហូតដល់ចុងឆ្នាំ២០២៦ ដើម្បីជំរុញកំណើនទេសចរ និងជួយជម្រុញសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស។

យោងការចេញផ្សាយរបស់រ៉យទ័រ ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទទី៣ខែវិច្ឆិកា ថា ប្រទេសចិននឹងបន្តគោលនយោបាយគ្មានទិដ្ឋាការសម្រាប់ប្រទេសនានារួមទាំងប្រទេសបារាំងដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ហើយការពង្រីកគម្រោងនេះនឹងគ្របដណ្តប់ទៅដល់ប្រទេសស៊ុយអែត ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១០ខែវិច្ឆិកាខាងមុខនេះ។
ប្រទេសចិនបានចាប់ផ្តើមពង្រីកគោលនយោបាយគ្មានទិដ្ឋាការរបស់ខ្លួននៅឆ្នាំ ២០២៣ ក្នុងគោលបំណងផ្តល់ការជំរុញដល់វិស័យទេសចរណ៍ក្រោយជំងឺរាតត្បាតកូវីដ១៩ ដោយរួមបញ្ចូលប្រទេសមួយចំនួនដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ នៅតំបន់អឺរ៉ុប និងប្រទេសម៉ាឡេស៊ីនៅតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងខែកញ្ញា ប្រទេសចិនបានបន្តអនុវត្តកម្មវិធីធ្វើដំណើរដោយគ្មានទិដ្ឋាការដល់អ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសរុស្ស៊ី៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


