ព័ត៌មានអន្ដរជាតិ
អ្នកណានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះតំណាងប្រទេស មីយ៉ាន់ម៉ា?
រដ្ឋមន្រ្តីក្រសួងការបរទេសថៃបាននិយាយនៅថ្ងៃសៅរ៍នេះថា មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺលោកឧត្តមសេនីយ៍ Min Aung Hlaing នឹងចូលរួមជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំកំពូលពិសេសមួយនៅទីក្រុងហ្សាកាតានៅសប្តាហ៍ក្រោយ ។

ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ដោយមានក្រុមបាតុកររាប់រយរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ ក្រុមឃ្លាំមើលក្នុងតំបន់បាននិយាយថា ពួកយោធាបានព្យាយាមបង្ក្រាបចលនាប្រឆាំងរដ្ឋប្រហារដោយកម្លាំងដ៍សាហាវដោយបានសម្លាប់មនុស្សជាង ៧២០ នាក់ និងឃុំឃាំងសកម្មជន អ្នកកាសែត និងអ្នកប្រឆាំងប្រមាណ ៣,១០០ នាក់ ។

ទន្ទឹមនោះសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងចំពោះរបបយោធាដែលបានប្រើកម្លាំងរបស់ខ្លួនប្រឆាំងនឹងជនស៊ីវិលដែលគ្មានអាវុធ ដាក់ទណ្ឌកម្មជាគោលដៅប្រឆាំងនឹងយោធាជាន់ខ្ពស់ ក្រុមគ្រួសាររបស់ពួកគេ និងអាជីវកម្មដែលទាក់ទងនឹងកងទ័ពជាដើម ។

ប៉ុន្តែមេដឹកនាំក្នុងតំបន់បានព្យាយាមបើកការប្រាស្រ័យទាក់ទងជាមួយរបបនេះ ហើយនៅថ្ងៃសៅរ៍នេះក្រសួងការបរទេសថៃបានបញ្ជាក់ពីកិច្ចប្រជុំកំពូលមួយនៅទីក្រុងហ្សាកាតាស្តីពីស្ថានភាពរបស់មីយ៉ាន់ម៉ាដែលនឹងរួមបញ្ចូលទាំងលោក Min Aung Hlaing ផងដែរ ។ អ្នកនាំពាក្យលោក Tanee Sangrat បាននិយាយនៅក្នុងសារទៅកាន់អ្នកសារព័ត៌មានថា “មេដឹកនាំមួយចំនួនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួនរួមទាំងលោក Min Aung Hlaing របស់មីយ៉ាន់ម៉ាផងដែរ” ។

កិច្ចប្រជុំនៃប្លុកប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានគេរំពឹងថា នឹងដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារ ហើយនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា នៅទីក្រុងហ្សាការតា ។ របបយោធាបានបង្ហាញភាពត្រឹមត្រូវនៃការផ្ដួលរំលំរដ្ឋាភិបាលដោយកម្លាំងយោធា ដោយចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលគណបក្សរបស់លោកស្រី ស៊ូជី បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ។

យោធាបាននិយាយថា ខ្លួននឹងប្រគល់អំណាចទៅឲ្យរដ្ឋបាលស៊ីវិល បន្ទាប់ពីការបោះឆ្នោតត្រូវបានធ្វើឡើងក្នុងរយៈពេលប្រហែលមួយឆ្នាំ ទោះបីជាថ្មីៗនេះពួកគេបានពន្យារពេលកំណត់រយៈពេលពីរឆ្នាំទៀតក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The New Indian Express
ចុចអាន ៖ បាញ់សម្លាប់បាតុករហើយ យោធាមីយ៉ាន់ម៉ា ទារប្រាក់៨៥ដុល្លារពីសាច់ញាតិទៀត បើចង់យកសពទៅផ្ទះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី