Connect with us

ព័ត៌មានអន្ដរជាតិ

មិនធ្លាប់មានទាល់តែសោះ! ថ្ងៃនេះ ថៃប្រកាស មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនបំផុត

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៧នាក់ ដោយសារជំងឺកូវីដ-១៩ ខណៈប្រទេសនេះ កំពុងដោះស្រាយជាមួយការផ្ទុះឡើងធំបំផុតនៃរោគរាតត្បាត។

នេះជាតួលេខអ្នកស្លាប់ខ្ពស់បំផុតក្នុងរយៈពេលត្រឹមតែមួយថ្ងៃ គិតចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះការរាលដាល។

គិតមកត្រឹមពេលនេះ មានមនុស្សចំនួន១១៧នាក់ហើយបានស្លាប់នៅក្នុងប្រទេសថៃ ដោយសារជំងឺកូវីដ-១៩។

ប្រទេសនេះ ក៏បានរាយការណ៍ផងដែរនូវករណីឆ្លងថ្មីចំនួន ១,៤៧០ករណីនៅថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនឆ្លងសរុបកើនដល់ទៅ ៤៨,១១៣ករណី។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន ២៩,៨៤៨នាក់បានជាសះស្បើយ និងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ថៃ​​ រកឃើញអ្នកឆ្លងកូវីដថ្មី ១,៤៤៣ករណី និងស្លាប់៤នាក់ទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម