ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ១,៤៤៣ករណី និងស្លាប់៤នាក់ទៀត
នៅថ្ងៃអង្គារទី២០ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីចំនួន១,៤៤៣ករណីនិងអ្នកស្លាប់ ៤នាក់។
ក្នុងចំណោមករណីទាំងអស់ ករណីច្រើនបំផុតពោលគឺ៣៥០ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក បន្ទាប់មកគឺឈៀងម៉ៃមាន១១៦ករណី, ឈុនបុរី ៨២ករណីនិងសាមុតប្រាកាន ៦០ករណី។
ស្របពេលជាមួយគ្នានោះ មានការនាំចូលពីបរទេសចំនួន២ករណីដែលជាស្រ្តីជនជាតិថៃម្នាក់មកពីប្រទេសដាណឺម៉ាក និងបុរសឥណ្ឌាម្នាក់មកពីប្រទេសឥណ្ឌា។
ទន្ទឹមនោះ អ្នកជំងឺចំនួន១៧១នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារទី២០ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៤៥,១៨៥ករណី។ មនុស្សចំនួន ២៨,៩៥៨នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់១០៨នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ១,៣៩០ករណី និងស្លាប់៣នាក់ នៅថ្ងៃចន្ទនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


