ព័ត៌មានអន្ដរជាតិ
យុវតី Kim Ju Ae ឡើងកាន់តំណែងជាមេដឹកនាំលេខ២ របស់កូរ៉េខាងជើង
នយោបាយនាពេលអនាគតរបស់កូរ៉េខាងជើងកាន់តែលេចឡើងច្បាស់ ហើយយោងតាមរបាយការណ៍ថ្មីៗនេះ កូនស្រីរបស់លោក គីម ជុងអ៊ុន មិនមែនគ្រាន់តែជាអ្នកសិក្សាពីអំណាចទៀតនោះទេ។

យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) យុវតី Kim Ju Ae ត្រូវបានផ្លាស់ប្តូរស្ថានភាពពី «អ្នកកំពុងសិក្សាដើម្បីបន្តវេន» ទៅជា «អ្នកដែលត្រូវបានតែងតាំងផ្ទៃក្នុង» ជាអ្នកបន្តតំណែងពីឪពុករបស់នាង។ ក្រុមសមាជិកសភាកូរ៉េខាងត្បូងដែលទទួលបានការសង្ខេបព័ត៌មានចារកម្មនាថ្ងៃព្រហស្បតិ៍ទី១២ខែកុម្ភៈឆ្នាំ២០២៦ បានបង្ហើបថា យុវតីរូបនេះត្រូវបានគេចាត់ទុកថាជាមេដឹកនាំលំដាប់ទី២ជាក់ស្តែងនៅក្នុងប្រទេស ហើយថែមទាំងបានចាប់ផ្តើមផ្តល់យោបល់លើបញ្ហានយោបាយជាតិទៀតផង។
ការឡើងកាន់អំណាចរបស់ Ju Ae ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងតាមរយៈការបង្ហាញខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលគេតែងតែឃើញនាងចុះត្រួតពិនិត្យគម្រោងអាវុធជាមួយឪពុករបស់នាង។ ឥឡូវនេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះមហាសន្និបាតលើកទី៩ នៃគណបក្សពលករដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ដើម្បីមើលថាតើនាងនឹងត្រូវផ្តល់គោរម្យងារផ្លូវការណាមួយ ដែលនឹងបញ្ជាក់ពីស្ថានភាពរបស់នាងជាមេដឹកនាំជំនាន់ទី៤ នៃត្រកូលគីមដែរឬទេ។
ខណៈពេលដែលកូនស្រីផ្តោតលើនយោបាយ ឪពុកនៅតែបន្តពង្រឹងកម្លាំងយោធា។ របាយការណ៍របស់ NIS ក៏បានលម្អិតអំពីមហិច្ឆតាយោធាចុងក្រោយរបស់លោក គីម ជុងអ៊ុន គឺនាវាមុជទឹកខ្នាតយក្សទម្ងន់ ៨៧០០តោន។ នាវានេះត្រូវបានរចនាឡើងដើម្បីផ្ទុកមីស៊ីលបាលីស្ទិកបានរហូតដល់១០គ្រាប់ ហើយតាមរយៈទំហំដ៏ធំសម្បើមនេះ វាត្រូវបានគេសង្ស័យថាអាចនឹងប្រើប្រាស់ថាមពលនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


