Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ១៩៖ ថ្ងៃនេះ ឥណ្ឌា បំបែកកំណត់ត្រាពិភពលោកទៀតហើយ

បានផុស

នៅ

នៅថ្ងៃសុក្រទី២៣ខែមេសានេះ ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីខ្ពស់បំផុត ២ថ្ងៃជាប់គ្នា ខណៈចំនួនអ្នកស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដោយសារជំងឺនេះ ក៏ស្ថិតក្នុងកម្រិតកំណត់ត្រាផងដែរ។

ជាមួយនឹងករណីថ្មីចំនួន៣៣២,៧៣០នាក់ ចំនួនករណីសរុបរបស់ប្រទេសឥណ្ឌា ឥឡូវបានកើនដល់១៦លាននាក់ហើយ។ ការស្លាប់បានកើនឡើងចំនួន២,២៦៣នាក់ទៀត ពោលគឺឈានដល់ ១៨៦,៩២០នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។

ការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានគេស្តីបន្ទោសទៅលើវីរុសបំប្លែងខ្លួនប្រភេទថ្មី និងច្បាប់ដ៏ធូររលុងរបស់រដ្ឋាភិបាល ដែលអនុញ្ញាតឲ្យមានការប្រមូលផ្តុំខាងសាសនានិងនយោបាយ ជាទ្រង់ទ្រាយធំនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

India Reports Nearly 11,000 COVID-19 Cases in 24-Hours | Voice of America -  English

ប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេសឥណ្ឌា បានជួបប្រទះបញ្ហាដូចជាការខ្វះខាតថវិកាជាយូរមកហើយ ហើយការផ្ទុះជំងឺកូវីដ-១៩រលកថ្មីនេះ បាននាំឲ្យមានកង្វះខាតអុកស៊ីសែន ថ្នាំនិងគ្រែមន្ទីរពេទ្យយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យមានការទទូចអង្វរសុំជំនួយ ទាំងគ្មានសង្ឃឹម។

យ៉ាងហោចណាស់មានមន្ទីរពេទ្យចំនួន៦ បានអស់អុកស៊ីសែនសម្រាប់ការផ្គត់ផ្គង់ ក្នុងរដ្ឋធានីឥណ្ឌាកាលពីយប់ថ្ងៃព្រហស្បតិ៍។

ប្រទេសឥណ្ឌា បានកត់ត្រានូវការឆ្លងថ្មីប្រហែល៤លានករណី ក្នុងរយៈពេលត្រឹមតែមួយខែនេះ។

ប្រទេសកាណាដា រួមជាមួយចក្រភពអង់គ្លេស អារ៉ាប់រួមនិងសិង្ហបុរី បានហាមឃាត់ជើងហោះហើរមកពីប្រទេសឥណ្ឌា ដោយសារតែភាពភ័យខ្លាចអំពីវីរុសបំប្លែងខ្លួនប្រភេទថ្មី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ត្រឹម​១ថ្ងៃ ឥណ្ឌាឆ្លង​កូវីដ​-​១៩​បំបែកកំណត់ត្រាពិភពលោក​ជាង៣០ម៉ឺននាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម