ព័ត៌មានអន្ដរជាតិ
Hegseth ធានាថា អ៊ីរ៉ង់ នឹងចុះចាញ់ ហើយព្រមតាមលក្ខខណ្ឌរបស់ Trump
ក្នុងបទសម្ភាសជាមួយ CBS News នៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth បានធានាថា អ៊ីរ៉ង់នឹងចុះចាញ់ ហើយព្រមតាមលក្ខខណ្ឌរបស់លោកប្រធានាធិបតី Donald Trump។

សម្ភាសក្នុងកម្មវិធី 60 Minutes ដែលផ្សាយបន្តដោយ Daily Mail, លោក Hegseth បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងកំពុងប្រយុទ្ធដើម្បីជ័យជម្នះ។ វាមានន័យថា យើងគឺជាអ្នកកំណត់លក្ខខណ្ឌ។ យើងនឹងដឹងនៅពេលដែលពួកគេលែងមានសមត្ថភាពប្រយុទ្ធ។ នឹងមានចំណុចមួយដែលពួកគេគ្មានជម្រើសអ្វីក្រៅតែពីចុះចាញ់នោះទេ។ ទោះពួកគេដឹងខ្លួនឬមិនដឹងក៏ដោយ ក៏ពួកគេនឹងក្លាយជាអ្នកដែលគ្មានសមត្ថភាពប្រយុទ្ធទៀតឡើយ។ ពួកគេនឹងចុះចាញ់ជាក់ជាមិនខាន»។
ការអះអាងរបស់លោក Hegseth កើតឡើងស្របពេលអ៊ីរ៉ង់ជ្រើសតាំងកូនប្រុសរបស់លោក Ayatollah Ali Khamenei ឈ្មោះ Mojtaba ឲ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលជាផ្លូវការហើយ។

ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់ ដែលមានសមាជិក៨៨រូប បានបោះឆ្នោតគាំទ្រលើសពី៥៩សំឡេង ជ្រើសរើសបុរសវ័យ៥៦ឆ្នាំម្នាក់នេះ យ៉ាងប្រញាប់ប្រញាល់តាមរយៈប្រព័ន្ធអនឡាញ ដោយសារស្ថានភាពសង្គ្រាម និងការវាយប្រហារតាមអាកាសពីសំណាក់អាមេរិក និងអ៊ីស្រាអែល។
កូនប្រុសទី២របស់លោក Ali Khamenei បានក្លាយជាមេដឹកនាំកំពូលអ៊ីរ៉ង់ទី៣ ចំពេលភ្លើងសង្គ្រាមជាមួយសហរដ្ឋអាមេរិកកាន់តែរីករាលដាលយ៉ាងសន្ធោសន្ធៅ ក្រោយឪពុករបស់ខ្លួនត្រូវបានអ៊ីស្រាអែល ធ្វើឃាត។

យ៉ាងណា ក្រោយការជ្រើសតាំងនោះមិនបានប៉ុន្មានម៉ោងផង ស្រាប់តែលោក Trump ព្រមានខ្លាំងៗថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ រស់មិនបានយូរឡើយ បើគ្មាន«ភ្លើងខៀវ» ពីអាមេរិក។
នៅក្នុងកិច្ចសម្ភាសជាមួយ ABC News កាលពីថ្ងៃអាទិត្យទី៨ខែមីនាឆ្នាំ២០២៦ លោក Trump បានប្រើភាសានយោបាយបែបវាយប្រហារដោយហៅមេដឹកនាំថ្មីរូបនេះថាជាមនុស្ស «ទន់ខ្សោយ និងមិនទាន់គ្រប់លក្ខណៈ»។ លោកបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលណាដែលឡើងមកបន្តវេនដោយរំលងការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន គឺនឹងមិនអាចរក្សាអំណាចបានយូរអង្វែងឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


