ព័ត៌មានអន្ដរជាតិ
អង់គ្លេសអាចជាប្រទេសទីមួយដែលទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ នៅត្រឹមថ្ងៃបុណ្យណូអែល
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានសន្យាថា អង់គ្លេសនឹងក្លាយជាប្រទេសទីមួយដែលទទួលបានការចាក់វ៉ាក់សាំង បន្ទាប់ពីការធ្វើតេស្តបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាព ៩០ ភាគរយ ។
អ្នកជំនាញម្នាក់បានអះអាងថា ចក្រភពអង់គ្លេសអាចមានការចាក់វ៉ាក់សាំងកូវីដ ១៩ ចំនួន ៣ ដងនៅចុងឆ្នាំនេះនៅត្រឹមថ្ងៃបុណ្យណូអែល ។
ទន្ទឹមនោះការធ្វើតេស្តរកជំងឺកូវីដ ១៩ បែបលក្ខណៈទ្រង់ទ្រាយធំនេះនឹងត្រូវបានដាក់ទៅគ្រប់ទីប្រជុំជន និងទីក្រុងចំនួន ៦៧ នៅទូទាំងចក្រភពអង់គ្លេសដែលនឹងដឹងលទ្ធផលក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ។
វាកើតឡើងចំពេលមានរបាយការណ៍ថា មនុស្សមួយលាននាក់ក្នុងមួយសប្តាហ៍អាចត្រូវបានទទួលការចាក់វ៉ាក់សាំងក្រោមផែនការរបស់សេវាសុខភាពជាតិ (NHS) ដើម្បីធានាថាការចាក់វ៉ាក់សាំងអាចត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័សដូចដែលត្រូវបានផលិត ។

ចំណែកលោកសាស្រ្តាចារ្យ Sir John Bell ដែលជាផ្នែកមួយនៃក្រុមការងារចាក់វ៉ាក់សាំងនៅចក្រភពអង់គ្លេសបានព្យាករណ៍ថាអាចនឹងមានការចាក់វ៉ាក់សាំងពីរ ឬបីដងនៅមុនថ្ងៃបុណ្យណូអែល បន្ទាប់ពីការរកឃើញដំបូងរបស់ក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដែលមិនទាន់បានធ្វើតេស្តលើនិយតករនៅឡើយ ។
លោកក៏បានអះអាងផងដែរថា វ៉ាក់សាំងពី ៧០ ភាគរយទៅ ៨០ ភាគរយនឹងអនុញ្ញាតឲ្យចក្រភពអង់គ្លេសបើកប្រទេសជាថ្មីម្តងទៀតនៅមុនរដូវក្តៅដូចដែលបានលើកឡើងពីមុន ។
សារព័ត៌មាន The Time បានរាយការណ៍ថា រដ្ឋាភិបាលសង្ឃឹមថានឹងចាក់វ៉ាក់សាំងលើមនុស្សនៅអាយុ ៥០ ឆ្នាំ និងយុវវ័យដែលងាយរងគ្រោះបំផុតដែលមានចំនួន ៩៩ ភាគរយនៃការស្លាប់ ដោយសារវីរុសនៅដើមឆ្នាំ ២០២១ ក្នុងដំណាក់កាលដំបូងនៃយុទ្ធសាស្ត្រការពារការឆ្លងរលកបី ប្រសិនបើមានការអនុញ្ញាតលើការផ្គត់ផ្គង់នេះ ។
ជាមួយនឹងការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលមានប្រសិទ្ធិភាព ៩០ ភាគរយដែលនឹងផ្តល់ឲ្យមនុស្សចំនួន ២០ លាននាក់នូវការចាក់ចំនួន ២ ដង លោក Hancock បានសន្យាថា ចក្រភពអង់គ្លេសនឹងទទួលបានការវ៉ាក់សាំងនៅពេលចាប់ផ្តើមបុណ្យណូអែល ។

ប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថអង់គ្លេស Oxford-AstraZeneca ត្រូវបានគេដឹងថាស្ថិតនៅក្រោយប្រសិទ្ធភាពវ៉ាក់សាំង Pfizer តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយវាមានសារៈសំខាន់ចំពោះការព្យាបាលដំណាក់កាលទី ៣ របស់ចក្រភពអង់គ្លេស ហើយមានបញ្ជាទិញជាង ១០០ លានដូសផងដែរ ។
ថ្លែងនៅក្នុងកម្មវិធី BBC Today លោក Hancock បានបន្ថែមទៀតថា “យើងបានធានាសុវត្ថិភាពក្នុងដំណើរការនេះ ហើយយើងនឹងស្ថិតក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលអាចចាប់ផ្តើមធ្វើរឿងនេះបាន ។ យើងអាចបញ្ចប់ដោយត្រឹមត្រូវនៅពេលចាប់ផ្តើមធ្វើវា” ។
កាលពីថ្ងៃអង្គារប្រទេសអង់គ្លេសបានកត់សម្គាល់ថ្ងៃអាក្រក់បំផុតរបស់ខ្លួនចំពោះការស្លាប់ដោយសារជំងឺជំងឺកូវីដ ១៩ ចាប់តាំងពីខែឧសភាដោយមានចំនួនអ្នកស្លាប់ដល់ទៅ ៥៣២ នាក់ ប៉ុន្តែក្រុមមន្រ្តីបានប៉ាន់ស្មានថា វ៉ាក់សាំងដែលបានដាក់ចេញនេះមានប្រសិទ្ធិភាពអាចកាត់បន្ថយចំនួនអ្នកជំងឺបាន ៩០ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mirror
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


