Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ត្រៀមចែកវ៉ាក់សាំង AstraZeneca ៦០លានដូសដល់ប្រទេសដទៃ

បានផុស

នៅ

សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងបញ្ចេញវ៉ាក់សាំងកូវីដ-១៩ចំនួន៦០លានដូស ពីក្រុមហ៊ុនផលិតថ្នាំ AstraZeneca ចែកជូនប្រទេសដទៃទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងនេះមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកទេ ហើយវានឹងបញ្ចេញ បន្ទាប់ពីត្រូវបានត្រួតពិនិត្យសុវត្ថិភាពដោយ រដ្ឋបាលចំណីអាហារនិងឱសថរួចរាល់។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រឿងនេះអាចកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមិនបានបញ្ជាក់ច្បាស់ថា តើប្រទេសណានឹងទទួលបានវ៉ាក់សាំងនោះទេ ប៉ុន្តែថ្នាំបង្ការប្រហែល១០លានដូស បានត្រៀមរួចរាល់ហើយក្នុងការដឹកជញ្ជូននៅពេលនិយតករ បើកភ្លើងខៀវ។ វ៉ាក់សាំងដែលនៅសេសសល់ត្រូវបានគេរំពឹងថា នឹងចែកចាយក្នុងខែឧសភានិងមិថុនា។

វ៉ាក់សាំង AstraZeneca ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងទ្វីបអឺរ៉ុប និងកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក។ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានដាក់ពាក្យសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នៅសហរដ្ឋអាមេរិកទេ។ 

វ៉ាក់សាំងនេះ ត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លង និងការបញ្ជូនចូលព្យាបាលក្នុងមន្ទីរពេទ្យ ប៉ុន្តែក្រុមហ៊ុនបានប្រឈមនឹងសំណួរពីនិយតករអាមេរិក អំពីទិន្នន័យពីការសាកល្បងរបស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ NPR

ចុចអាន៖ វ៉ាក់សាំង AstraZeneca៖ ស្ត្រីវ័យក្មេងមានអាការខ្លាំងជាងបុរស ក្រោយពេលចាក់រួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម