Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះតង់ក្នុងជំរំជនភៀសខ្លួនប្រទេសក្រិកបណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះឆ្លងកាត់តង់ និងបំផ្លាញរចនាសម្ព័ន្ធមួយចំនួននៅក្នុងជំរំជនភៀសខ្លួនមួយនៅកោះ Samos ភាគខាងកើតប្រទេសក្រិក ខណៈមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់ និងរងរបួសណាមួយឡើយ ។

នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យដែលបានឆាបឆេះនៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា នេះគឺមានទំហំធំ និងត្រូវបានពន្លត់ដោយក្រុមពន្លត់អគ្គិភ័យចំនួន ១៨ នាក់ដោយប្រើប្រាស់រថយន្តចំនួន ៩ គ្រឿង ហើយមិនមានព័ត៌មានភ្លាមៗអំពីចំនួនតង់ដែលត្រូវបានបំផ្លាញនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តង់ជាច្រើនត្រូវបានដំឡើងជិតគ្នានៅក្នុងជំរំដែលចង្អៀតណែនណាន់តាន់តាប់ ហើយមានការផ្ទុះឆេះចេញពីកំប៉ុងហ្គាសតូចៗត្រូវបានគេមើលឃើញពីកន្លែងចម្អិនអាហាររបស់អ្នកស្រុក ។

គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះនោះទេ ខណៈមានមនុស្សជាង ៣,៨០០ នាក់រស់នៅក្នុង និងជុំវិញជំរុំកោះ Samos ដែលត្រូវបានសាងសង់ដំបូងគេសម្រាប់ជម្រកនៃមនុស្សក្រោម ៦៥០ នាក់ ។

នៅក្នុងខែកញ្ញា អគ្គិភ័យជាច្រើនបានបំផ្លាញជំរុំ Moria ដែលជាជំរំជនភៀសខ្លួនដ៏ធំបំផុតរបស់ប្រទេសក្រិកនៅលើកោះ Lesbos ដែលបណ្តាលឲ្យមនុស្សជាង ១០,០០០ នាក់ត្រូវការទីជម្រកបណ្ដោះអាសន្ន ។ អាជ្ញាធរក្រិកបាននិយាយថា អគ្គិភ័យទាំងនោះត្រូវបានដុតដោយក្រុមប្រជាជននៃជំរុំដែលតវ៉ាប្រឆាំងនឹងការដាក់ខ្លួននៅដាច់ដោយឡែក និងបទបញ្ជាបិទប្រទេសដែលបានដាក់បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅក្នុងជំរំ ។

ប្រទេសក្រិកគឺជាផ្លូវសំខាន់មួយទៅកាន់សហភាពអឺរ៉ុបរបស់ប្រជាជនដែលភៀសខ្លួនចេញពីភាពក្រីក្រ និងជម្លោះនៅអាស៊ីអាហ្វ្រិក និងមជ្ឈឹមបូព៌ា ។ ភាគច្រើននៃពួកគេធ្វើដំណើរទៅកាន់កោះក្រិកភាគខាងកើតពីឆ្នេរប្រទេសទួរគីក្បែរនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម