ព័ត៌មានអន្ដរជាតិ
ស្លាប់៨នាក់ក្នុងហេតុការណ៍ទូកដឹកជនចំណាកស្រុកលិចក្បែរកោះប្រទេសក្រិក
ទូកល្បឿនលឿនដែលដឹកជនចំណាកស្រុកបានក្រឡាប់នៅកោះ Rhodes ភាគខាងកើតប្រទេសក្រិក បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង១៨នាក់ត្រូវបានជួយសង្គ្រោះ។ យោងទីភ្នាក់ងារព័ត៌មានAP។

ឆ្មាំឆ្នេរសមុទ្រប្រទេសក្រិច បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើង ខណៈពេលដែលទូកល្បឿនលឿនកំពុងព្យាយាមឆ្លងដែនដ៏គ្រោះថ្នាក់ និងព្យាយាមគេចពីនាវាល្បាតដែលបណ្តាលឱ្យជនចំណាកស្រុក១៨នាក់ធ្លាក់ចូលទៅក្នុងសមុទ្រ និងត្រូវបានជួយសង្គ្រោះ។
រដ្ឋមន្ត្រីដឹកជញ្ជូនលោក Christos Stylianides បាននិយាយថា កុមារម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។ អ្នកនៅរស់រានមានជីវិតចំនួន៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយម្នាក់ក្នុងចំណោមពួកគេមានស្ថានភាពធ្ងន់ធ្ងរ ចំណែកអ្នកនៅរស់ពីរនាក់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធមនុស្ស។
លោកថា៖«គួរឲ្យសោកស្ដាយ បណ្តាញជួញដូរមនុស្សដ៏ឃោរឃៅបានពលីជីវិតមនុស្សប្រាំបីនាក់ក្នុងនោះមានកុមារតូចម្នាក់ក្នុងការស្វែងរកប្រាក់ចំណេញខុសច្បាប់។ យើងប្តេជ្ញាដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវបញ្ហាចម្បងនៃការធ្វើចំណាកស្រុកខុសច្បាប់ ដែលលើសពីសមត្ថភាពរបស់សហភាពអឺរ៉ុបក្នុងការដោះស្រាយ»។
កោះ Rhodes គឺជាកោះមួយក្នុងចំណោមកោះក្រិកធំៗជាច្រើនដែលមានទីតាំងនៅជិតឆ្នេរសមុទ្រនៃប្រទេសទួរគី ស្ថិតនៅលើផ្លូវរត់ពន្ធខុសច្បាប់ដ៏មមាញឹកនៅភាគខាងកើតមេឌីទែរ៉ាណេ។
គួរបញ្ជាក់ថា ហេតុការណ៍នេះគឺជាឧបទ្ទវហេតុសម្លាប់មនុស្សលើកទីពីរហើយពាក់ព័ន្ធនឹងជនចំណាកស្រុកក្នុងពេល២សប្ដាហ៍នេះ។ កាលពីចុងសប្តាហ៍ ជនចំណាកស្រុក៧នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីទូកមួយនៅភាគខាងត្បូងនៃកោះ Crete ដោយមានជនចំណាកស្រុកជាង២០០នាក់ត្រូវបានជួយសង្គ្រោះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ចំនួនជនចំណាកស្រុកដែលធ្វើដំណើរខុសច្បាប់ទៅកាន់ប្រទេសក្រិក ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦០០០០នាក់នៅឆ្នាំនេះ ដោយជនជាតិស៊ីរីមានចំនួនច្រើនជាងគេ បន្ទាប់មកគឺជនជាតិអាហ្វហ្គានីស្ថាន អេហ្ស៊ីប អេរីទ្រា និងប៉ាឡេស្ទីន៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


