ព័ត៌មានអន្ដរជាតិ
កោះដ៏ល្បីល្បាញមួយក្នុងប្រទេសក្រិក រងការរញ្ជួយ ដី២០០ដងផ្ទួនៗ
ការចេញផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា សាលារៀននឹងត្រូវបិទនៅលើកោះ Santorini នៃប្រទេសក្រិក បន្ទាប់ពីរញ្ជួយដីជាបន្តបន្ទាប់ចំនួន២០០ដងផ្ទួនៗគ្នា បានអង្រួនតំបន់ទេសចរណ៍ដ៏ពេញនិយមនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

នៅចន្លោះពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ការរញ្ជួយដីជាង២០០ដងបានកើតឡើងរវាងកោះ Santorini និងកោះ Amorgos រួមទាំងមានការរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ ដែលជាកម្លាំងខ្លាំងបំផុត។ នេះបើយោងតាមអាជ្ញាធរ។
អាជ្ញាធរក៏បានណែនាំអ្នកស្រុកឱ្យជៀសវាងការជួបជុំគ្នាក្នុងផ្ទះធំ បិតកំពង់ផែជាច្រើន រួមទាំងកំពង់ផែចាស់របស់ Fira ដែលស្ថិតនៅខាងក្រោមរដ្ឋធានីរបស់កោះនេះ។ សាលារៀនក៏នឹងត្រូវបិទផងដែរនៅក្នុងកោះ Aegean ក្បែរនោះនៃ ទីក្រុងAnafi, រួមទាំងកោះ Ios និង កោះ Amorgos ។
ទោះយ៉ាងណា ការរញ្ជួយដីនៅលើកោះ Santorini នេះមិនមែនជារឿងចម្លែកន នោះទេ ដោយសារវាស្ថិតនៅលើតំបន់ដែលងាយរងគ្រោះរញ្ជួយដី។ ជាមួយគ្នានេះហានិភ័យនៃការរញ្ជួយមិនបញ្ឈប់មនុស្ស ៣.៤ លាននាក់ពីការមកលេងកោះនេះជារៀងរាល់ឆ្នាំទេ។
គោលដៅទេសចរណ៍វិស្សមកាលដ៏ល្បីល្បាញនេះដោយសារ តែវាមានរណ្ដៅដ៏ធំរាងអឌ្ឍចន្ទដែលត្រូវបានបង្កើតឡើងដោយការផ្ទុះភ្នំភ្លើងដ៏ធំបំផុតមួយនៅជុំវិញកាលពី៣៦០០ឆ្នាំមុនត្រូវបានគេដាក់ឈ្មោះថា «កោះ Instagram» របស់ប្រទេសក្រិកដោយសារតែពន្លឺពណ៌មាសនិងទេសភាពដ៏អស្ចារ្យរបស់វា។

គួរបញ្ជាក់ថា កោះ Santorini គឺជាផ្នែកមួយនៃតំបន់ភ្នំភ្លើង Hellenic ដែលជាវាលភ្នំភ្លើងសកម្មបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ដែលមានការផ្ទុះជាង១០០ដងក្នុងរយៈពេល៤០ម៉ឺនឆ្នាំកន្លងមកនេះ។
កាលពីខែកក្កដា ឆ្នាំ១៩៥៦ កោះនេះរងការរញ្ជួយដីដ៏ធំបំផុតកម្រិត ៧.៥ រ៉ិចទ័រ បង្កជារលកយក្សស៊ូណាមិដែលមានកម្ពស់ ២៥ ម៉ែត្រ សម្លាប់មនុស្សយ៉ាងតិច៥៣នាក់និងជាង១០០នាក់រងរបួស ខណៈផ្ទះយ៉ាងហោចណាស់មួយភាគបីនៅលើកោះនេះបានដួលរលំ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


