ព័ត៌មានអន្ដរជាតិ
មិនទាន់មានប្រតិភូអ៊ីរ៉ង់ ណាម្នាក់ ចេញទៅប៉ាគីស្ថាន ដើម្បីចរចាជាមួយអាមេរិក ទេ
សម្រាប់កិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ ជុំទី២ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃពុធនេះ ភាគីអាមេរិកបានប្រកាសពីការបញ្ជូនគណៈប្រតិភូរួចអស់ហើយ នៅឡើយតែភាគីអ៊ីរ៉ង់ប៉ុណ្ណោះ ដែលស្ងាត់ឈឹងមិននិយាយអ្វី ហើយឥឡូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងតេហេរ៉ង់ បានអះអាងថា មិនទាន់មានប្រតិភូណាម្នាក់ ធ្វើដំណើរចេញពីប្រទេសនៅឡើយទេ គិតត្រឹមរសៀលថ្ងៃអង្គារ។

តាមសេចក្តីរាយការណ៍ដំបូងពីសារព័ត៌មាន IRIB និងផ្សាយបន្តដោយ Al Jazeera នៅថ្ងៃអង្គារទី២១ខែមេសាឆ្នាំ២០២៦, ក្រសួងការបរទេសនិងរដ្ឋសភាអ៊ីរ៉ង់ សុទ្ធតែបញ្ជាក់ថា គ្មានប្រតិភូអ៊ីរ៉ង់ណាម្នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុងអ៊ីស្លាមម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីចរចាជាមួយអាមេរិកទេ។
តាមការចាត់តាំងពីដំបូង ប្រធានរដ្ឋសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស Abbas Araghchi គឺជាអ្នកដឹកនាំគណៈប្រតិភូទៅចរចាជាមួយអាមេរិកនៅប៉ាគីស្ថាន។
ដូច្នេះ ភាពស្ងប់ស្ងាត់ក៏ដូចជាព័ត៌មាននៃការបន្តស្ថិតក្នុងប្រទេសនេះ បានចោទជាសំណួរថា តើអ៊ីរ៉ង់ពិតជាមិនព្រមចរចាជាមួយអាមេរិកមែនឬ ទាំងដែលបទឈប់បាញ់២សប្តាហ៍នឹងកន្លងផុតទៅនោះ?

មុននេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ច្បាស់ៗរួចដែរហើយថា លោកទំនងជានឹងមិនបន្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអ៊ីរ៉ង់ទៀតឡើយ ប្រសិនបើភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ នៅត្រឹមល្ងាចថ្ងៃពុធ។
កន្លងមក លោកត្រាំ ធ្លាប់បានប្រើសម្តីធ្ងន់ៗដោយគំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ ហើយថែមទាំងបានព្រមានទៀតថា អរិយធម៌ទាំងមូលរបស់អ៊ីរ៉ង់អាចនឹងត្រូវវិនាស បើមិនមានដំណោះស្រាយ។
ស្ថានភាពហាក់បីដូចជាតានតឹងខ្លាំង ប៉ុន្តែរដ្ឋាភិបាលអាមេរិកនៅតែបន្តបើកផ្លូវចរចា ដោយនៅសប្តាហ៍នេះ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក រួមមានអនុប្រធានាធិបតី JD Vance និងកូនប្រសាររបស់លោកត្រាំ គឺលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមការចរចាសន្តិភាពជុំទីពីរ ខណៈឥឡូវគេចាំមើលតែខាងអ៊ីរ៉ង់ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


