ព័ត៌មានអន្ដរជាតិ
វិបត្តិសង្គ្រាមអ៊ីរ៉ង់ ធ្វើឲ្យពិភពលោក សម្រុកទិញបច្ចេកវិទ្យាថាមពលស្អាតពីចិន
សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ មិនត្រឹមតែបង្កឲ្យមានការបាត់បង់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែធ្វើឲ្យពិភពលោកទាំងមូលរញ្ជួយ ដោយសារវិបត្តិថាមពល។ នៅពេលដែលផ្លូវទឹកដ៏សំខាន់គឺ ច្រកសមុទ្រហ័រមូស ត្រូវបានបិទខ្ទប់ វាបានធ្វើឲ្យការផ្គត់ផ្គង់ប្រេង និងហ្គាសធម្មជាតិប្រហែល ២០% របស់ពិភពលោកត្រូវកាត់ផ្ដាច់ នាំឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងមិនស្ថិតស្ថេរ។

ស្ថានភាពដ៏លំបាកនេះ បានក្លាយជាកាតាលីករយ៉ាងសំខាន់ ដែលបង្ខំឲ្យប្រទេសជាច្រើនត្រូវដកខ្លួនចេញពីការពឹងផ្អែកលើប្រេង ហើយងាកមកស្វែងរកថាមពលជំនួសវិញ ដែលជាហេតុធ្វើឲ្យប្រទេសចិន ដែលជា «ស្តេចថាមពលកកើតឡើងវិញ» កំពុងទទួលបានផលចំណេញយ៉ាងសន្ធឹកសន្ធាប់។
យោងតាមរបាយការណ៍ពីស្ថាប័នស្រាវជ្រាវថាមពល Ember ការនាំចេញបច្ចេកវិទ្យាសូឡា អាគុយ និងរថយន្តអគ្គិសនីរបស់ចិន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងខែមីនា កន្លងទៅនេះ។ ជាក់ស្តែង ការនាំចេញផ្ទាំងសូឡារបស់ចិន បានកើនឡើងដល់ ៦៨ហ្គីហ្គាវ៉ាត់ ដែលលើសពីកំណត់ត្រាចាស់រហូតដល់ ៥០%។ ប្រទេសជិត៥០ នៅជុំវិញពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក ដែលរងគ្រោះខ្លាំងជាងគេពីវិបត្តិថាមពល បានសម្រុកទិញផ្ទាំងសូឡាពីចិន ដើម្បីយកទៅប្រើប្រាស់ជំនួសឲ្យការប្រើប្រាស់ប្រេង ដែលមានតម្លៃថ្លៃហួសប្រមាណ។
ក្នុងពេលជាមួយគ្នានេះដែរ ទំនិញដែលចិនហៅថា «របស់ថ្មីទាំងបី» រួមមាន ផ្ទាំងសូឡា អាគុយ និងរថយន្តអគ្គិសនី បានក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចចិនយ៉ាងខ្លាំង ជំនួសឲ្យមុខទំនិញចាស់ៗដូចជា សម្លៀកបំពាក់ និងគ្រឿងសង្ហារិម។ ការនាំចេញអាគុយរបស់ចិនតែមួយមុខ ទទួលបានចំណូលរហូតដល់ ១០ពាន់លានដុល្លារ ក្នុងខែមីនា ខណៈដែលការនាំចេញរថយន្តអគ្គិសនី និងរថយន្តកាត់អគ្គិសនី (Hybrid) បានកើនឡើងរហូតដល់ ១៤០% បើធៀបនឹងឆ្នាំមុន។ ការណ៍នេះបង្ហាញថា វិបត្តិប្រេងបានធ្វើឲ្យអ្នកប្រើប្រាស់ជុំវិញពិភពលោក យល់ឃើញថា ការងាកមកប្រើប្រាស់ថាមពលស្អាត គឺជាជម្រើសដ៏ឆ្លាតវៃ និងចំណេញបំផុត។
បទពិសោធន៍ពីប្រទេសប៉ាគីស្ថាន គឺជាឧទាហរណ៍ដ៏ច្បាស់មួយ ដែលពួកគេបានសម្រុកនាំចូលផ្ទាំងសូឡាតម្លៃថោកពីចិនតាំងពីប៉ុន្មានឆ្នាំមុន ធ្វើឲ្យពួកគេមិនសូវរងផលប៉ះពាល់ខ្លាំងពីសង្គ្រាមនៅអ៊ីរ៉ង់ និងអាចសន្សំប្រាក់បានរាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ អ្នកជំនាញបានលើកឡើងថា ទោះបីជាការហក់ឡើងនៃការនាំចេញកាលពីខែមីនា អាចនឹងមានការថយចុះខ្លះនៅថ្ងៃខាងមុខ ប៉ុន្តែទំនោររយៈពេលវែងគឺច្បាស់ណាស់ថា យុគសម័យនៃសន្តិសុខថាមពល ដែលពឹងលើប្រេងហ្វូស៊ីលបានជិតឈានដល់ទីបញ្ចប់ហើយ ហើយពិភពលោកកំពុងឈានចូលយុគសម័យថ្មីនៃថាមពលស្អាត ដែលមានចិនជាអ្នកដឹកនាំមុខគេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យានេះ៕
អត្ថបទ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


