Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ Modi​ ចាញ់​ឆ្នោត​​នៅ​រដ្ឋ​សំខាន់​ ចំពេល​កូវីដ​ផ្ទុះ​ខ្លាំង

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​បាន​ចាញ់​​ក្នុង​ការ​បោះ​​ឆ្នោត​ដ៏​​កម្រ​​​​​​នៅ​ក្នុង​​រដ្ឋ​ដ៏​សំខាន់​មួយ ​ដែល​បង្ហាញ​ឲ្យ​ពី​សញ្ញា​នៃ​អ្នក​​គាំទ្រ​បាន​​ថយ​ចុះ​​ជំនឿ​​របស់​ពួក​គេ​លើ​ភាព​ដឹកនាំ​របស់​លោក​​ក្នុង​ការ​គ្រប់​គ្រង​​​កូវីដ-១៩​ដែល​បាន​កំពុង​វាយ​ប្រហារ​ប្រទេស​មួយ​នេះ​ធ្ងន់​ធ្ងរ​បំផុត។

លោក Narendra Mod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​នាយក​រដ្ឋ​មន្ត្រី Narendra Modi ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​សំឡេង​គាំទ្រ​​ច្រើន​​សន្ធឹក​សន្ធាប់​​កាល​ពី​ថ្ងៃ​អាទិត្យ ទី២ ខែ​ឧសភា ​​នៅ​រដ្ឋ West Bengal ដែល​ជា​រដ្ឋ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​រដ្ឋ​សំខាន់​ៗ​​​មួយ​ចំនួន​តូច​សម្រាប់​គណបក្ស Bharatiya Janata (BJP) របស់​លោក​ដែល​​កំពុង​កាន់​អំណាច។

ផ្ទុយ​ទៅ​វិញ  លោក​ស្រី​ Mamata Banerjee អ្នក​នយោបាយ​លេច​ធ្លោ​ម្នាក់​​ និង​ជា​​អ្នក​រិះ​គន់​ដ៏​ខ្លាំង​ៗ​លើ​លោក​ Modi បាន​ឈ្នះ​អាណត្តិ​ទី​៣​ជា​​រដ្ឋ​មន្ត្រី​នៃ​គណៈ​រដ្ឋ​មន្ត្រី​ប្រចាំ​រដ្ឋ​នេះ។

លទ្ធផល​នៅ​រដ្ឋ​ West Bengal បាន​បង្ហាញ​ថា ​លោក​ស្រី​ Banerjee បាន​ឈ្នះ​ដាច់​តែ​ម្តង​គឺ​ទទួល​បាន​​២១៦​កៅអី ក្នុង​ចំណោម​កៅអី​សរុប​២៩៤។ ដូច្នេះ​គណបក្ស BJP របស់​លោក​នាយក​រដ្ឋ​មន្ត្រី Modi ទទួល​បាន​តែ​៧៥​កៅអី​ប៉ុណ្ណោះ​ដែល​ច្រើន​ជាង​កាល​​​ឆ្នាំ​២០១៦​ ត្រឹម​តែ​៣​កៅអី ប៉ុន្តែ​ខុស​ពី​ការ​ព្យាករណ៍​ច្រើន​ណាស់។​

អ្នក​គាំទ្រ​លោក Mamata Banerjee

លោក​នាយករដ្ឋ​មន្ត្រី Modi បាន​ថ្លែង​សុន្ទរកថា​​ជា​ច្រើន​ដង​នៅ​ពេល​លោក​​​ចុះ​ផ្ទាល់​​​​ក្នុង​យុទ្ធនាការណ៍​ឃោសនា​នៅ​រដ្ឋ West Bengal ជា​មួយលោក​ Amit Shah ​​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​របស់​លោក​។ អ្នក​ទាំង​ពីរត្រូវ​​បាន​ចោទ​ប្រកាន់ពី​ការ​ផ្តល់​អាទិភាព​​របស់​​លោក​​លើ​ការ​បោះឆ្នោត ប៉ុន្តែ​​​​ធ្វេស​ប្រហែស​ពី​ការ​ទប់ស្កាត់​កូវីដ-១៩។

កាល​ពី​ថ្ងៃ​អាទិត្យ ករណី​ឆ្លង​កូវីដ-១៩​ថ្មី​នៅ​ប្រទេស​​ឥណ្ឌា​​ធ្លាក់​ចុះ​តិច​តូចគឺ​​មាន​ចំនួន​ ៣៩២ ៤៨៨​នាក់​ បើ​ប្រៀប​ធៀប​នឹង​ថ្ងៃ​សៅរ៍​ដែល​​​មាន​ចំនួន​ជាង​៤០​ម៉ឺន​នាក់​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​សម្រាប់​ករណី​ស្លាប់​វិញ​​ច្រើន​បំផុត​ជាប់​កំណត់​ត្រា​ថ្មី​របស់​ខ្លួន​គឺ ៣ ៦៨៩​នាក់។

រហូត​ដល់​ពេល​នេះ ឥណ្ឌា​មាន​ករណី​ឆ្លង​សរុប​ឡើង​ដល់​១៩.៥៦​លាន​នាក់ ខណៈ​អ្នក​ស្លាប់​សរុប ២១៥ ៥៤២​នាក់ ប៉ុន្តែ​អ្នក​ជំនាញ​បាន​ប៉ាន់ស្មាន​ថា តួ​លេខ​ស្លាប់​ពិត​ប្រាកដ​អាច​ខ្ពស់​ជាង​នេះ​​២​ទៅ​៥​ដង​ឯណោះ។

ការ​បោះ​ឆ្នោតត្រូវ​បាន​ធ្វើ​ច្រើន​ដង​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​រដ្ឋ Bengal ដែល​ត្រូវ​បាន​ធ្វើ​ឡើង​៨​ដំណាក់​កាល​ក្នុង​រយៈ​ពេល​ជាង​​១​ខែ​កន្លង​ទៅ។ គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស BJP ដ៏​មាន​ប្រសិទ្ធភាព​​ បាន​បដិសេធ​ចំពោះ​សំណើ​របស់​​គណបក្ស​ប្រឆាំង​នានា​​​​ឲ្យ​បង្រួម​ដំណាក់កាល​បោះ​ឆ្នោត​ឲ្យ​ខ្លី​នៅ​រដ្ឋ​នេះ​ ដោយ​សារ​តែ​បញ្ហា​កូវីដ-១៩។

បរាជ័យ​របស់លោក​នាយក​រដ្ឋ​មន្ត្រី Modi​ នៅ​​រដ្ឋ​ Bengal​ សំខាន់​នេះ អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បណ្តាល​មក​​ពី​​ចំណាត់​​ការ​​ធូរ​រលុង​ក្នុង​ការ​ទប់​សស្កាត់កូវីដ-១៩​​ ដែល​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ​​ផ្ទុះ​ឡើង​ខ្លាំង​បំផុត។

ក្រៅ​ពី​នេះ ប្រជា​ជន​ក៏​ប្រហែល​ជា​មិន​ពេញ​ចិត្ត​​នឹង​នយោបាយ​ប្រឆាំង​​នឹង​មូស្លីម​​ដែល​បែក​បាក់​គ្នា​របស់​គណបក្ស BJP នៅ​ក្នុង​រដ្ឋ Bengal។ វា​ជា​សក្ខី​កម្ម​មួយ​ដែរ ពី​ព្រោះ​ប្រជា​ប្រិយ​ភាព​​ដ៏​ខ្លាំង​របស់​លោក​​ស្រី​ Banerjee ​ជា​ស្ត្រី​តែ​​ម្នាក់គត់​កាន់​តំណែង​ជា​​​រដ្ឋ​​មន្ត្រី​នៃ​គណៈ​រដ្ឋ​មន្ត្រី​​នៅ​ប្រទេស​ឥណ្ឌា​ចាប់​តាំង​ពី​ឆ្នាំ​២០១១៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម