ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអែលវាយប្រហារឥតប្រណី សម្លាប់យោធាជាន់ខ្ពស់ហាម៉ាសច្រើននាក់ ពលរដ្ឋជាង៦០នាក់
នៅថ្ងៃពុធ ប្រទេសអ៉ីស្រាអែលបានឈានដល់ការវាយប្រហារលើតំបន់បន្ទាយទាហានមួយនៅហ្គាហ្សា ស្ទ្រីប ដែលបានសម្លាប់ឥស្សរជនយោធាជាន់ខ្ពស់១០នាក់របស់ក្រុមហាម៉ាស និងបានផ្តួលរំលំអគារខ្ពស់ពីរកន្លែងតាមរយៈការវាយប្រហារផ្លូវអកាស។
ក្រុមសកម្មប្រយុទ្ធឥស្លាមមិនបានបង្ហាញសញ្ញាណាមួយនៃការគាំទ្រ និងបាញ់គ្រាប់រ៉ុក្កែតរាប់រយគ្រឿងទៅលើទីក្រុងនានារបស់អ៉ីស្រាអែលទេ។

គ្រាន់តែ៣ថ្ងៃប៉ុណ្ណោះ ការប្រយុទ្ធគ្នានៅសមរភូមិរវាងសត្រូវដ៏ជូរចត់នេះបានចាប់ផ្តើមយ៉ាងពេញទំហឹងដែលដូចសង្គ្រាមវិនាសកម្ម៥០ថ្ងៃកាលពីឆ្នាំ២០១៤។ ដូចសង្គ្រាមពីមុនដែរ គ្មានភាគីណាមួយទំនងជាមានយុទ្ធសាស្ត្រចាកចេញឡើយ។
ប៉ុន្តែមានលក្ខណៈខុសគ្នាគួរឲ្យចាប់អារម្មណ៍។ ការប្រយុទ្ធបានបង្កឲ្យមានហិង្សាជ្វីហ្វ-អារ៉ាប់ដ៏អាក្រក់បំផុតនៅខាងក្នុងប្រទេសអ៉ីស្រាអែលរាប់ទសវត្សរ៍។

តាមសេចក្តីរាយការណ៍ថា តំបន់ជាច្រើននៅភាគខាងត្បូងប្រទេសអ៉ីស្រាអែលរងការវាយប្រហារ សម្លាប់កុមារម្នាក់នៅ Sderot។ ការផ្ទុះឡើងនៃការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃចន្ទដែលជំរុញឲ្យអង្គការសហប្រជាជាតិ (UN) បានព្រមានពីសង្គ្រាមពេញបន្ទុកមួយ។
ការប្រយុទ្ធគ្នាបានកើតឡើង បន្ទាប់ពីប៉ុន្មានសប្តាហ៍នៃភាពតានតឹងរវាងអ៉ីស្រាអែល-ប៉ាឡេស្ទីននៅយេរូសាឡឹមខាងកើតដែលបានឈានដល់ការប៉ះទង្គិចគ្នានៅទីតាំងគោរពបូជាមួយរបស់ជនជាតិមូស្លីម និងជ្វីហ្វ។

ប៉ូលិសបាននិយាយថា ហិង្សានៅតំបន់អ៉ីស្រាអែលបន្ថែមទៀតជាមួយប្រជាជនចម្រុះជ្វីហ្វ និងអារ៉ាប់ដែលឈានដល់ការចាប់ខ្លួនមនុស្សជាង៣៧៤នាក់នៅល្ងាចថ្ងៃពុធ និងមន្ត្រី៣៦នាក់របួស។
អ៉ីស្រាអែលបានបើកការវាយប្រហារផ្លូវអាការទាំងព្រលឹមដោយបានទម្លាក់គ្រាប់បែកទៅលើតំបន់ជាច្រើនក្នុងរយៈពេលជាច្រើនម៉ោងដែលធ្វើឲ្យលានឮសំឡេងផ្ទុះពេញទូទាំងតំបន់ហ្គាហ្សា។ ការវាយប្រហារផ្លូវអាកាសបានបន្តរហូតដល់ពេលថ្ងៃដែលមើលទៅឃើញបែកផ្សែងលើអាកាស។
រដ្ឋមន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា តួលេខស្លាប់ជនជាតិប៉ាឡេស្ទីនឡើងដល់៦៥នាក់ ក្នុងនោះមានកុមារ១៦នាក់ និងស្ត្រី៥នាក់។ ឥស្លាមជីហាដបានបញ្ជាក់ពីស្លាប់របស់សកម្មប្រយុទ្ធ៧នាក់ ខណៈក្រុមហាម៉ាសទទួលស្គាល់ថា មេបញ្ជាការកំពូលម្នាក់ និងទាហានជាច្រើននាក់ត្រូវបានសម្លាប់។

មនុស្ស៧នាក់ត្រូវបានសម្លាប់នៅអ៉ីស្រាអែល រាប់បញ្ចូលទាំងមនុស្ស៤នាក់ដែលបានសម្លាប់កាលពីថ្ងៃពុធ។ ក្នុងចំណោមពួកគេ មានទាហានម្នាក់ត្រូវបានសម្លាប់ដោយកាំជ្រូចប្រឆាំងរថក្រោះ និងក្មេងអាយុ៦ឆ្នាំស្លាប់ដោយការវាយប្រហារគ្រាប់រ៉ុក្កែត។
ទាហានអ៊ីស្រាអែលបានបញ្ជាក់ថា ចំនួនទាហានត្រូវបានសម្លាប់គឺមានចំនួនច្រើនជាងអ្វីដែលក្រុមហាម៉ាសបានទទួលស្គាល់។
វរសេនីយ៍ទោ Jonathan Conricus អ្នកនាំពាក្យយោធាអ៉ីស្រាអែលម្នាក់បាននិយាយថា យ៉ាងហោចណាស់មានសកម្មប្រយុទ្ធ១៤នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធ រួមទាំងសមាជិក១០នាក់នៃការគ្រប់គ្រងកំពូលរបស់ហាម៉ាស និងអ្នកជំនាញអាវុធ៤នាក់។ លោកបានបញ្ជាក់ថា សរុបទៅ សកម្មប្រយុទ្ធប្រហែល៣០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធចាប់ផ្តើម។

ស្របពេល មន្ត្រីអង្គការសហប្រជាជាតិ និងអេហ្ស៊ីបបាននិយាយថា កិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមកំពុងដំណើរការ មិនមានសញ្ញានៃការវិវត្តឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ