Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល​វាយប្រហារទីតាំងយោធា​ស៊ីរី​ ក្នុង​ខេត្ត Deraa ភាគខាងត្បូង​​​​ប្រទេស​

បានផុស

នៅ

យន្តហោះយោធាអ៊ីស្រាអែលបាន​វាយប្រហារទីតាំងយោធារបស់អតីតប្រធានាធិបតី Bashar al-Assad នៅក្នុងខេត្ត Deraa ភាគខាងត្បូងប្រទេសស៊ីរី។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី (SANA) បាន​រាយការណ៍​ថា ការវាយប្រហារកាលពីយប់ថ្ងៃចន្ទលើ​ទីក្រុងចំនួនពីរគឺទីក្រុង Jbab និង Izraa នៅភាគខាងជើងនៃខេត្តDeraa ដែលស្ថិតនៅចម្ងាយ​១០៣គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Damascus។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្សស៊ីរី ​ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា មានការវាយប្រហារចំនួន១៧ លើក​ដោយយន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារទីតាំងយោធាចំនួនពីរ ដែលមានទីតាំងនៅក្នុងទីក្រុងដែលជា អតីត​កងវរសេនាធំកាំភ្លើងធំលេខ៨៩និងកងពលតូចទី១២របស់របបនេះ​។

ការ​វាយប្រហារតាមអាកាសនេះបានកំណត់គោលដៅលើទីស្នាក់ការកងទ័ពរបប al-Assad ឃ្លាំងអាវុធ រ៉ាដា រថក្រោះ និងកាំភ្លើងធំ ដែលក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី កំពុងព្យាយាមដណ្តើមកាន់កាប់ តែ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​អ្នក​ស្លាប់​និង​របួស​ត្រូវ​បាន​រាយការណ៍ានៅ​ឡើយទេ​។

(រូបភាព៖ AP)

ចាប់​តាំងពីការផ្តួលរំលំប្រធានាធិបតីស៊ីរី លោក al-Assad កាលពីខែធ្នូ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសរាប់រយលើកលើគោលដៅនៅក្នុងប្រទេសស៊ីរី។ យោងតាមក្រុមសង្កេតការណ៍ស៊ីរី យោធាអ៊ីស្រាអែលបាន​វាយប្រហារ​តាមអាកាសជាង៥០០លើកលើគោលដៅនៅក្នុងប្រទេសស៊ីរីចន្លោះពីថ្ងៃទី៨ខែធ្នូដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤​ ហើយបានវាយប្រហារចំនួន២១​លើក​រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។

ការវាយប្រហាររបស់អ៊ីស្រាអែលភាគច្រើនបានកំណត់គោលដៅទីតាំង និងសព្វាវុធដែលធ្លាប់កាន់កាប់ដោយកងកម្លាំងរបស់របបផ្តួលរំលំ ដែលអ៊ីស្រាអែលថាដើម្បីការពារទ្រព្យសម្បត្តិយោធាមិនឱ្យធ្លាក់ចូលទៅក្នុងដៃរបស់កងកម្លាំងអរិភាពចំពោះអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីខែមុនបាននិយាយថា ប្រទេសស៊ីរីភាគខាងត្បូងត្រូវតែគ្មានយោធាទាំងស្រុង ដោយព្រមានផងដែរថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកវត្តមានរបស់កងកម្លាំងរដ្ឋាភិបាលថ្មីនៅទីក្រុង Damascus ដែលដឹកនាំដោយប្រធានាធិបតីបណ្តោះអាសន្នស៊ីរី Ahmed al-Sharaa នៅជិតទឹកដីអ៊ីស្រាអែលនោះទេ។

ចាប់តាំងពីការដកចេញពីលោក al-Assad មក យោធារបស់អ៊ីស្រាអែលបានចូល និងដណ្តើមកាន់កាប់ទឹកដី ក្នុងតំបន់ការពារដែលត្រួតត្រាដោយអង្គការសហប្រជាជាតិ ដែលបានបំបែកអ៊ីស្រាអែល និងស៊ីរី នៅតំបន់ Golan Heights ដែលបានកាន់កាប់តាំងពីឆ្នាំ ១៩៧៤៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម