ទីបំផុត ចិន អបអរសាទរប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទីបំផុត ចិន អបអរសាទរប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden

Published

on

ប្រទេសចិននៅថ្ងៃសុក្រនេះបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមហាអំណាចបានអបអរសាទរដល់លោក Joe Biden ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ។

ប្រទេសចិនរួមជាមួយប្រទេសរុស្ស៊ីមិនបានចូលរួមជាមួយរដ្ឋាភិបាលជាច្រើនផ្សេងទៀតដែលបានអបអរសាទរដល់លោក Biden កាលពីចុងសប្តាហ៍មុននោះទេ បន្ទាប់ពីលោកទទួលបានសម្លេងគាំទ្រពីអង្គអ្នកបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ដើម្បីកាន់កាប់តំណែងនៅសេតវិមាន ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា “យើងគោរពជម្រើសរបស់ប្រជាជនអាមេរិក ។ យើងអបអរសាទរលោក Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris” ។

លោក Wang មិនបានផ្តល់ហេតុផលណាមួយសម្រាប់ការពន្យារពេលការអបអរនេះនោះទេ ប៉ុន្តែបាននិយាយថា “លទ្ធផលនឹងត្រូវបានបញ្ជាក់យោងទៅតាមច្បាប់ និងនីតិវិធីរបស់សហរដ្ឋអាមេរិក” ។

រដ្ឋាភិបាលរបស់ប្រទេសចិនត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមពន្ធជាមួយរដ្ឋបាលលោក Trump ជុំវិញមហិច្ឆតាបច្ចេកវិទ្យា និងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ។

ទន្ទឹមនោះលោក Trump ក៏បានចោទប្រទេសចិនថាជាការគំរាមកំហែងផ្នែកសន្តិសុខ និងបានដាក់បំរាមលើការនាំចេញ និងដាក់ទណ្ឌកម្មផ្សេងទៀតទៅលើក្រុមហ៊ុនចិនផងដែរ ។

ស្របពេលជាមួយគ្នានេះ អ្នកវិភាគនយោបាយរំពឹងថានឹងមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះក្រោមការគ្រប់គ្រងរបស់លោក Biden ដោយសារតែការមិនសប្បាយចិត្តជាទូទៅជាមួយនឹងកំណត់ត្រាពាណិជ្ជកម្ម និងសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង និងការចោទប្រកាន់ពីបទធ្វើចារកម្ម និងចោរកម្មបច្ចេកវិទ្យា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AP

ចុចអាន ៖ មហាអំណាច ២ នេះមិនទាន់អបអរជ័យជម្នះលោក Biden ទេ ហេតុអ្វីទៅ?

ចុចអាន ៖ រហូតមកដល់ពេលនេះ តើមេដឹកនាំពិភពលោករូបណាខ្លះថ្លែងសារអបអរប្រធានាធិបតីជាប់ឆ្នោត Joe Biden?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ37 seconds ago

អាជ្ញាធរ​ខណ្ឌដង្កោ​បន្ត​ចុះ​ចែក​ម៉ាស និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធាន​ការបង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល នៃ​ជម្ងឺ កូ​វីដ១៩

ព័ត៌មានជាតិ18 mins ago

ថ្មីទៀតហើយ រកឃើញវិជ្ជមាន ៤ នាក់ទៀត នៅព្រះសីហនុ អាជ្ញាធរបិទសណ្ឋាគារ កាស៊ីណូ ហ្គូដដេស

កីឡា18 mins ago

សំអាង​លើ​ជំនាញ​នេះ សុខ ធី ជឿថា Superlek នឹង​ឈ្នះ​ខ្សែក្រវាត់​យប់​នេះ

ព័ត៌មានអន្ដរជាតិ19 mins ago

វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត

ព័ត៌មានជាតិ20 mins ago

អាជ្ញាធរ​ចុះ​ពិនិត្យការសាងសង់​ស្ពាន​ប្រអប់និង​ផ្លូវលំ​ជា​អំណោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែត​ភ្ជាប់​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ផ្ទះ​ប៉ុលពត​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services