ព័ត៌មានអន្ដរជាតិ
បុគ្គលិក Microsoft គិតថា Bill Gates គួរលាលែងពីតំណែងពាក់ព័ន្ធនឹងស្នេហាជាមួយបុគ្គលិក
សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Microsoft ជាច្រើននាក់ជឿជាក់កាលពីឆ្នាំមុនថា ស្ថាបនិកក្រុមហ៊ុន លោកមហាសេដ្ឋី Bill Gates មិនគួរអង្គុយក្នុងតំណែងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលឡើយ បន្ទាប់ពីលេចចេញព័ត៌មានថា លោកមានទំនាក់ទំនងស្នេហាផ្លូវភេទជាមួយបុគ្គលិកស្រីម្នាក់។ នេះបើតាម Wall Street Journal បានផ្សាយនៅថ្ងៃអាទិត្យ។
ប្រភពចេញផ្សាយព័ត៌មានបានផ្សាយថា សមាជិកជាច្រើននៃក្រុមប្រឹក្សាភិបាលជឿជាក់ថា លោក Gates មិនគួរមានតួនាទីជាអ្នកដឹកនាំនៅក្រុមហ៊ុននេះទេ បន្ទាប់ពីស្ត្រីម្នាក់បានសរសេរលិខិតទៅកាន់ក្រុមហ៊ុនកាលពីឆ្នាំ២០១៩ដោយចោទប្រកាន់ពីទំនាក់ទំនងស្នេហារយៈពេលមួយឆ្នាំជាមួយលោកសេដ្ឋី Gates ដែលជាអ្នកបង្កើតក្រុមហ៊ុននេះកាលពីឆ្នាំ១៩៧៥។
តាម Journal បានផ្សាយថា ក្រុមហ៊ុនបានធ្វើការស៊ើបអង្កេតផ្ទៃក្នុងមួយជុំវិញការអះអាងរបស់ស្ត្រីនោះ កំឡុងពេលសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនបានសម្រេចថា លោក Gates គួរចាកចេញពីតំណេង។

លោក Gates ដែលបានប្រកាសលែងលះជាមួយភរិយាលោកស្រី Melinda Gates កាលពីដើមខែនេះបានទទួលស្គាល់នូវទំនាក់ទំនងស្នេហានោះក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈស្ត្រីនាំពាក្យម្នាក់របស់លោកទៅកាន់ Journal ខណៈពេលបញ្ជាក់ថា ទំនាក់ទំនងស្នេហានោះបានបញ្ចប់ដោយស្រុះស្រួលគ្នា។ វាមិនប្រាកដច្បាស់ទេថា ស្ត្រីនោះបានចោទប្រកាន់ពីអាកប្បកិរិយាមិនត្រឹមត្រូវណាមួយរបស់លោក Gates នៅក្នុងលិខិតរបស់នាងកាលពីឆ្នាំ២០១៩ទៅកាន់ក្រុមហ៊ុន Microsoft។
ស្ត្រីនាំពាក្យបាននិយាយថា ៖«មានទំនាក់ទំនងស្នេហាស្ទើរ២០ឆ្នាំកន្លងទៅហើយ ដែលបានបញ្ចប់ដោយស្រុះស្រួលគ្នា។ ការសម្រេចចិត្តរបស់លោកសេដ្ឋីដើម្បីចុះចេញពីតំណែងនៅក្រុមប្រឹក្សាភិបាលកាលពីខែមីនា ឆ្នាំ២០២០ គឺមិនជាប់ពាក់ព័ន្ធនឹងស្នេហានោះទេ។ តាមពិតទៅលោកបានចាប់អារម្មណ៍ចំណាយពេលលើការងារសប្បុរសធម៌របស់លោកដែលបានចំណាយពេលច្រើនឆ្នាំមុន»។
អ្នកនាំពាក្យក្រុមហ៊ុន Microsoft បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Journal ថា ៖«ក្រុមហ៊ុន Microsoft កើតមានក្តីកង្វល់មួយនៅក្នុងលិខិតកាលពីឆ្នាំ២០១៩ដែលលោក Bill Gates បានទំនាក់ទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលិកក្រុមហ៊ុនម្នាក់កាលពីឆ្នាំ២០០០។ គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាលមួយបានពិតិត្យមើលពីការព្រួយបារម្ភនេះ ដោយមានជំនួយពីក្រុមហ៊ុនផ្នែកច្បាប់ខាងក្រៅដើម្បីធ្វើការស៊ើបអង្កេត។ ឆ្លងកាត់ការស៊ើបអង្កេត ក្រុមហ៊ុន Microsoft បានផ្តល់ការគាំទ្រទូលំទូលាយដល់បុគ្គលិកដែលលើកឡើងពីកង្វល់នេះ»។
ព័ត៌មាននៃចំណងស្នេហារបស់លោក Gates បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមានព័ត៌មានថា ភរិយាដែលបែកគ្នារបស់លោកឥឡូវនេះបានជួបមេធាវីលែងលះកាលពីពីរឆ្នាំមុន បន្ទាប់ពីមានសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងប្តីរបស់គាត់ជាមួយលោក Jeffrey Epstein ដែលត្រូវបានកាត់ទោសពាក់ព័ន្ធនឹងបទល្មើសផ្លូវភេទ និងជួញដូរផ្លូវដែលបានស្លាប់នៅក្នុងពន្ធនាគារកាលពីឆ្នាំ២០១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ thehill
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


