Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន និង ពូទីន កំណត់ថ្ងៃជួបទល់មុខគ្នា ជាលើកដំបូង

បានផុស

នៅ

សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងបើកកិច្ចប្រជុំកំពូលទល់មុខគ្នាជា លើកដំបូងរបស់ខ្លួនក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ១៦ ខែមិថុនា។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហាបន្ទាន់ទាំងអស់ ខណៈពេលដែលយើង ស្វែងរកការស្តារភាពអាចព្យាករណ៍បាននិងស្ថិរភាពឡើងវិញ សម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក – រុស្ស៊ី”។

វិមានក្រឹមឡាំងក៏បានបញ្ជាក់ពីកិច្ចប្រជុំនេះផងដែរ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ។

វានឹងក្លាយជាជំនួបផ្ទាល់មុខលើកដំបូង របស់លោក បៃដិន ជាមួយលោក ពូទីន ក្នុងនាមជាប្រធានាធិបតី។

លោក បៃដិន បាននិយាយកាលពីដើមខែនេះថា លោករំពឹងថានឹងជួបជាមួយលោក ពូទីន ក្នុងអំឡុងពេលធ្វើដំណើរទៅទ្វីបអឺរ៉ុបនៅខែមិថុនា នៅពេលលោកចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំងប្រាំពីរ ក្នុងចក្រភពអង់គ្លេស បន្ទាប់មកគឺក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ បៃដិន បញ្ជូន B-1 ៤គ្រឿងទៅន័រវែស ជាសារគំរាម ពូទីន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម