ព័ត៌មានអន្ដរជាតិ
ផលិតករថា វ៉ាក់សាំង Moderna មានប្រសិទ្ធភាពខ្លាំងសម្រាប់ក្មេងអាយុ១២ឆ្នាំឡើង
ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna និយាយនៅថ្ងៃអង្គារ៍ថា វ៉ាក់សាំងការពារកូវីដ-១៩របស់ខ្លួនមានប្រសិទ្ធភាពខ្លាំងក្នុងការការពារក្មេងអាយុ១២ឆ្នាំឡើង ដែលអាចក្លាយជាជម្រើសទី២សម្រាប់ការចាក់ដល់ក្រុមមនុស្សវ័យក្មេងនៅសហរដ្ឋអាមេរិក។
នៅពេលការផ្គត់ផ្គង់វ៉ាក់សាំងជាសកលនៅតែមានភាពតឹងតែង ពិភពលោកភាគច្រើនកំពុងតស៊ូចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ ប៉ុន្តែនៅដើមខែនេះ សហរដ្ឋអាមេរិក និងកាណាដាបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំង Pfizer និង BioNTech សម្រាប់មនុស្សអាយុ១២ឆ្នាំ។

Moderna មានគោលដៅធ្វើជាជួរ ដោយនិយាយថា ខ្លួននឹងដាក់ទិន្នន័យពីការសាកល្បងសម្រាប់ក្រុមវ័យក្មេងទៅ រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ព្រមទាំងនិយតករពិភពលោកផ្សេងទៀតនៅដើមខែក្រោយនេះ។
ក្រុមហ៊ុនបានសិក្សាលើក្មេងអាយុ១២ឆ្នាំ ដល់ជំទង់អាយុ១៧ឆ្នាំ ជាង៣៧០០នាក់។ ការរកឃើញបឋមបង្ហាញថា វ៉ាក់សាំងនេះមានសញ្ញានៃភាពស៊ាំការពារមនុស្សវ័យក្មេងដូចវ៉ាក់សាំងមនុស្សធំពេញវ័យដែរ។ ចំណែកផលរំខានបណ្តោះអាសន្នក៏ដូចគ្នាគឺឈឺចាប់ដៃកន្លែងចាក់ ឈឺក្បាល និងអស់កម្លាំង។
យ៉ាងណា មិនមានធ្វើរោគសញ្ញាកូវីដ-១៩ដែលវ៉ាក់សាំង Moderna ពីរដូសទេ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងទំនងជាមានប្រសិទ្ធភាព៩៣%រយៈពេល២សប្តាហ៍ បន្ទាប់ពីចាក់ដូសទី១។
យោងតាមបណ្ឌិតសភាកុមារអាមេរិកបានបង្ហាញថា ខណៈពេលមនុស្សវ័យក្មេងទំនងជាមិនសូវមានអាការធ្ងន់ធ្ងរពីកូវីដ-១៩ ក៏ពួកគេមានប្រមាណ១៤%នៃករណីឆ្លងកូវីដទាំងអស់របស់អាមេរិក។ យ៉ាងហោចណាស់ ក្មេងចំនួន៣១៦នាក់បានស្លាប់ដោយជំងឺឆ្លងនេះនៅអាមេរិក។

ដោយមានការផ្គត់ផ្គង់វ៉ាក់សាំងជាច្រើននៅអាមេរិក មនុស្សវ័យក្មេងជាច្រើននាំគ្នាចាក់វ៉ាក់សាំង Pfizer ប៉ុន្មានថ្ងៃ បន្ទាប់ពី FDA បានអនុញ្ញាតឲ្យចាក់ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញចាក់ដល់ក្មេងមុនពេលសាលារៀនគ្រោងបើកដំណើរការនៅឆ្នាំក្រោយ។
ទាំងវ៉ាក់សាំង Pfizer និង Moderna ក៏បានកំពុងចាប់សាកល្បងគ្លីនិកលើវ៉ាក់សាំងសម្រាប់ទារកអាយុ៦ខែដល់ក្មេងអាយុ១១ឆ្នាំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ