ព័ត៌មានអន្ដរជាតិ
មនុស្សសម្រុកចាកចេញពីទីក្រុង ហូជីមិញ
មនុស្សជាច្រើន បានសម្រុកចាកចេញពីទីក្រុងហូជីមិញ ដើម្បីវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ មុនពេលវិធានការគម្លាតសង្គមត្រូវបានអនុវត្ត នៅថ្ងៃចន្ទនេះ។
អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មានមនុស្សច្រើនកុះករកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានគណៈកម្មាធិការប្រជាជនក្រុង បានប្រកាសថា រយៈពេល១៥ថ្ងៃនៃវិធានការគម្លាតសង្គម នឹងចាប់ផ្តើមនៅម៉ោងសូន្យពីថ្ងៃចន្ទនេះទៅ។
អ្នកធ្វើដំណើរ បានសម្រុកទៅទិញសំបុត្រយន្តហោះនៅចុងក្រោយ បើទោះបីជាឡើងថ្លៃក៏ដោយ។
តំណាងក្រុមហ៊ុន Bamboo Airways បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបន្ថែមជើងហោះហើរថ្មីចំនួន២ជើង ទៅកាន់ទីក្រុងហាណូយកាលពីយប់ថ្ងៃអាទិត្យ។
កៅអីសម្រាប់ជើងហោះហើរផ្សេងទៀតទៅកាន់ទីក្រុង Da Nang ភាគកណ្តាល, ខេត្ត Khanh Hoa ភាគខាងត្បូងនិងខេត្ត Quang Ngai ភាគកណ្តាលក៏លក់ដាច់អស់ដែរ។
លោក Dang Ngoc Cuong នាយកស្តីទីអាកាសយានដ្ឋាន Tan Son Nhat បានប្រាប់កាសែត Tuoi Tre ថា រាល់ជើងហោះហើរទាំងអស់ បានដំណើរការជាធម្មតាកាលពីថ្ងៃអាទិត្យ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជើងហោះហើរ អាចត្រូវបានកែតម្រូវនៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ។
មនុស្សជាច្រើនទៀត ដែលមកពីខេត្តនានាក្បែរទីក្រុងហូជីមិញ ក៏បានប្រញាប់ប្រញាល់ចាកចេញតាមឡានក្រុង ឡានតូចៗឬម៉ូតូផងដែរ។
ក្នុងអំឡុងពេលនៃវិធានការគម្លាតសង្គម១៥ថ្ងៃ ទីក្រុងទាំងមូលត្រូវអនុវត្តតាមវិធានការដ៏តឹងរ៉ឹងក្រោមបទបញ្ជាលេខ១៥របស់នាយករដ្ឋមន្រ្តី។
ការប្រមូលផ្តុំមនុស្សលើសពីប្រាំនាក់ នៅខាងក្រៅអគារការិយាល័យ សាលារៀននិងមន្ទីរពេទ្យក៏ដូចជាការប្រជុំជាមួយមនុស្សច្រើនជាង២០នាក់ នៅក្នុងបន្ទប់តែមួយ ក៏ត្រូវបានហាមឃាត់ផងដែរ។
ប្រជាជនគួររក្សាចម្ងាយសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ នៅតាមទីសាធារណៈខណៈអាជីវកម្មនិងសេវាកម្មដែលមិនចាំបាច់ នឹងនៅតែបន្តបិទទ្វារ។
គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃចន្ទ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដចំនួន ៧,២៣៦ករណី ជាសះស្បើយ២,៩៥០នាក់និងស្លាប់ ៤៧នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម ធ្វើតេស្តមនុស្សជាង ១០លាននាក់ក្នុងទីក្រុងហូជីមិញ ស្របពេលភ័យខ្លាចវីរុសបំប្លែងខ្លួនកូនកាត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម២៣ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល