Connect with us

ព័ត៌មានអន្ដរជាតិ

៤ ចំណុចសំខាន់ៗ ដែលគេព្រួយបារម្ភខ្លាំង អំពីវីរុសកូនកាត់ឆ្លងសាហាវ នៅ វៀតណាម

បានផុស

នៅ

ប្រទេសវៀតណាម បានរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី ដែលជាការបង្កាត់ពូជរវាងវីរុសបំប្លែងខ្លួនឥណ្ឌា និងចក្រភពអង់គ្លេស។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ឡុង មិនបានបញ្ជាក់ពីចំនួនករណីដែលត្រូវបានកត់ត្រាជាមួយវីរុសថ្មីនេះទេ ប៉ុន្តែបានចាត់ទុកវីរុសកូនកាត់នេះ ថាជាវីរុស “មានគ្រោះថ្នាក់បំផុត”។

ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹងអំពីវីរុសកូវីដ-១៩កូនកាត់ប្រភេទថ្មី នៅក្នុងប្រទេស វៀតណាម៖

១. វីរុសកូវីដ-១៩ថ្មីនេះ គឺជាការបូកបញ្ចូលគ្នារវាងវីរុសបំប្លែងខ្លួនចំនួនពីរ ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានិងចក្រភពអង់គ្លេស

២. លក្ខណៈនៃវីរុសបំប្លែងខ្លួននេះ គឺអាចចម្លងសាហាវជាងវីរុសមុនៗ ហើយរាលដាលយ៉ាងឆាប់រហ័សតាមរយៈខ្យល់អាកាស។

៣. កំហាប់វីរុសក្នុងសារធាតុរាវក្នុងបំពង់ក បានកើនឡើងក្នុងល្បឿនយ៉ាងឆាប់រហ័ស ហើយរាលដាលយ៉ាងខ្លាំងដល់មជ្ឈដ្ឋានជុំវិញ។

៤. មន្ទីរពិសោធន៍បានបង្ហាញថា វីរុសថ្មីនេះបានបំបែកខ្លួនយ៉ាងលឿន ហើយនេះជាមូលហេតុដែលប្រទេសវៀតណាម មានករណីឆ្លងកើនឡើងយ៉ាងខ្លាំងត្រឹមរយៈពេលខ្លី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TOI

ចុចអាន៖ វៀតណាម ផ្អាកជើងហោះហើរអន្តរជាតិចូលទីក្រុង ហាណូយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម