ព័ត៌មានអន្ដរជាតិ
វៀតណាម ធ្វើតេស្តមនុស្សជាង ១០លាននាក់ក្នុងទីក្រុងហូជីមិញ ស្របពេលភ័យខ្លាចវីរុសបំប្លែងខ្លួនកូនកាត់
ប្រទេសវៀតណាមសង្ឃឹមថា នឹងយកឈ្នះការផ្ទុះឡើងនៃជំងឺកូវីដ-១៩ថ្មី ដោយធ្វើតេស្តអ្នកក្រុងហូជីមិញទាំងមូល និងដាក់ចេញនូវវិធានការគម្លាតសង្គមថ្មីៗ។
កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីឆ្លើយតបទៅនឹងចង្កោមផ្ទុះជំងឺថ្មីមួយ ដែលមានទំនាក់ទំនងទៅនឹងបេសកកម្មសាសនា។
ប្រទេសវៀតណាម ទទួលបានជោគជ័យក្នុងការគ្រប់គ្រងមេរោគកូវីដ-១៩ ប៉ុន្តែករណីជាច្រើនបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
កាលពីចុងសប្តាហ៍ ក្រុមមន្រ្តីវៀតណាម បានព្រមានអំពីវីរុសបំប្លែងខ្លួនកូនកាត់ឥណ្ឌា-អង់គ្លេសថ្មី ដ៏មានគ្រោះថ្នាក់ដែលឆ្លងតាមខ្យល់អាកាស។
សរុបទៅ ប្រទេសបានចុះបញ្ជីការឆ្លងជាង ៧ពាន់ករណី និងមានអ្នកស្លាប់ចំនួន៤៧នាក់។
ការផ្ទុះឡើងចុងក្រោយបង្អស់នៅក្នុងទីក្រុងហូជីមិញ គឺផ្តើមចេញពីបេសកកម្មរបស់សាសនាគ្រិស្តមួយ ដែលនាំឲ្យមានករណីវិជ្ជមានចំនួន១២៥ករណី ហើយភាគច្រើនគឺជាការឆ្លងរបស់ទីក្រុង។
អ្នកដែលរស់នៅតំបន់ជុំវិញចង្កោមផ្ទុះ ត្រូវបានធ្វើតេស្តរួចទៅហើយ ហើយកំពុងជាប់ក្នុងការបិទខ្ទប់។
ឥឡូវនេះ ក្រុមមន្រ្តីគ្រោងនឹងធ្វើតេស្តមនុស្សចំនួន១៣លាននាក់ ក្នុងទីក្រុងហូជីមិញ។
ជាមួយអត្រាធ្វើតេស្ត ១០០,០០០នាក់ក្នុងមួយថ្ងៃ កិច្ចខិតខំប្រឹងប្រែងនេះ នឹងត្រូវចំណាយពេលជាង៤ខែ ដើម្បីសម្រេចរួចរាល់។
ក្រៅពីការធ្វើតេស្ត ក្រុមមន្រ្តីក៏បានប្រកាសពីវិធានការគម្លាតសង្គមថ្មីៗ នៅទូទាំងទីក្រុងរយៈពេល១៥ថ្ងៃផងដែរ ដោយចាប់ផ្តើមពីថ្ងៃទី៣១ខែឧសភាទៅ។
ហាងនិងភោជនីយដ្ឋាន ត្រូវបិទទ្វារ ហើយសកម្មភាពសាសនាត្រូវបានផ្អាក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វីរុសបំប្លែងខ្លួន៧ប្រភេទ កំពុងវាយប្រហារវៀតណាម ក្នុងនោះមាន១ប្រភេទជា វីរុសកូនកាត់ដ៏សាហាវ ឆ្លងតាមខ្យល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


