ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអែលរកឃើញករណីរលាកបេះដូងតិចតួចប្រហែលពាក់ព័ន្ធនឹងវ៉ាក់សាំង Pfizer
ក្រសួងសុខាភិបាលអ៉ីស្រាអែលនៅថ្ងៃអង្គារ៍ ទី១ ខែមិថុនាបាននិយាយថា ខ្លួនបានរកឃើញករណីរលាកបេះដូងមួយចំនួនតូចដែលតាមការសង្កេតគឺនៅលើបុរសវ័យក្មេងដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ Pfizer នៅប្រទេសអ៉ីស្រាអែលដែលទំនងជាពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង។
ក្រុមហ៊ុនវ៉ាក់សាំង Pfizer បាននិយាយថា ខ្លួនរកមិនឃើញមានអត្រាអ្វីខ្ពស់ពាក់ព័ន្ធនឹងអាការដែលគេស្គាល់ថា រលាកបេះដូង ដែលជាទូទៅកើតមាននៅលើប្រជាជនទូទៅ។ យ៉ាងណា នៅថ្ងៃអង្គារ៍ ក្រុមហ៊ុនវ៉ាក់សាំងនេះមិនទាន់មានការឆ្លើយបំភ្លឺភ្លាមៗទេ។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការបង្ហាញលទ្ធផលនៃការសិក្សាមួយថា នៅប្រទេសអ៉ីស្រាអែល មានករណីរលាកបេះដូង២៧៥នាក់ត្រូវបានរាយការណ៍ចន្លោះពីខែធ្នូ ឆ្នាំ២០២០ និងខែឧសភា ឆ្នាំ២០២១ នៅក្នុងចំណោមប្រជាជនជាង៥លាននាក់ដែលបានចាក់វ៉ាក់សាំងរួច។
ក្រសួងបាននិយាយដោយយោងលើការសិក្សាដែលត្រូវបានធ្វើឡើងដោយអ្នកជំនាញ៣ក្រុមថា អ្នកជំងឺភាគច្រើនមានអាការរលាកបេះដូងដែលត្រូវចំណាយពេលសម្រាកពេទ្យមិនលើសពី៤ថ្ងៃឡើយ ហើយ៩៥%នៃករណីទាំងអស់នោះមានអាការស្រាល។
ការសិក្សារកឃើញថា ៖«ប្រហែលជាមានពាក់ព័ន្ធរវាងការចាក់វ៉ាក់សាំង Pfizer ដូសទី២ និងការលេចឡើងនូវអាការរលាកបេះដូងក្នុងចំណោមបុរសអាយុ១៦ឆ្នាំទៅ៣០ឆ្នាំ»។
យោងតាមការរកឃើញ ករណីភ្ជាប់ត្រូវបានគេសង្កេតឃើញថាមានក្នុងចំណោមមនុស្សប្រុសអាយុ១៦ទៅ៣០ឆ្នាំច្រើនជាងក្រុមអាយុផ្សេងទៀត។

មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកកាលពីខែមុនបានណែនាំឲ្យមានការសិក្សាបន្ថែមទៀតជុំវិញករណីពាក់ព័ន្ធនឹងរលាកបេះដូង និងវ៉ាក់សាំង mRNA ដែលមាន Pfizer និង Moderna។
ប្រទេសអ៉ីស្រាអែលបានកំពុងឈានមុខគេនៅក្នុងពិភពលោកសម្រាប់កម្មវិធីចាក់វ៉ាក់សាំងទទួលបានជោគជ័យដល់ប្រជាជនរបស់ខ្លួន។ ប្រជាជនប្រមាណ៥៥%ហើយដែលបានចាក់វ៉ាក់វ៉ាក់សាំងរួចរាល់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ