Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតា! ជប៉ុន ត្រៀមដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយពហុមុខងារ F-35A ច្រើនគ្រឿងនាឆ្នាំ ២០២៥

បានផុស

នៅ

លោក Katsunobu Kato ប្រធាន​​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន បាននិយាយថា ប្រទេសជប៉ុនគ្រោងនឹងដាក់ពង្រាយ យន្តហោះចម្បាំង F-35A ជំនាន់ទី ៥ ចំនួន ៤ គ្រឿង នៅឯមូលដ្ឋានទ័ពអាកាស Komatsu ក្នុងខេត្ត Ishikawa នាឆ្នាំ ២០២៥ ។

យោងតាមទីភ្នាក់ងារនេះបានឲ្យដឹងថា សំណើរនេះនឹងត្រូវដាក់ នៅចំពោះខេត្ត និងទីក្រុង Komatsu ខណៈចំនួនយន្តហោះ អាចកើនដល់ ២០ គ្រឿងឯណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

F-35A គឺជាយន្តហោះចម្បាំងបំបាំងកាយពហុមុខងារ ដែលមានសមត្ថភាពខ្ពស់ក្នុងការធ្វើសមយុទ្ធ និងសមត្ថភាពក្នុងការរកឃើញមីស៊ីលសត្រូវ ។

ទន្ទឹមនោះ ប្រទេសជប៉ុនគ្រោងនឹងទិញយន្តហោះ ប្រភេទនេះចំនួន ១០៥ គ្រឿង ក៏ដូចជាយន្តហោះ F-35B ចំនួន ៤២ គ្រឿង ដែលមានសមត្ថភាព អាចហោះឡើងរយៈចម្ងាយខ្លី និងចុះចតបញ្ឈរ ។

លោក Kato បាននិយាយថា យើងកំពុងពិចារណា ដាក់ពង្រាយយន្តហោះ តាមដែលអាចធ្វើបាន នៅមូលដ្ឋានដែលមានឃ្លាំងយន្តហោះចម្បាំងរួចហើយ ខណៈមូលដ្ឋាន Komatsu ក៏ជាឃ្លាំងដ៏សំខាន់មួយផងដែរ ។

គួរបញ្ជាក់ថា មូលដ្ឋាន Komatsu គឺជាទីតាំងរបស់កងអនុសេនាធំ នៃយន្តហោះចម្បាំងតែមួយគត់នៅក្នុងប្រទេស ខណៈបច្ចុប្បន្នវាមានយន្ដហោះចម្បាំង F-15 ចំនួន ៤០ គ្រឿង ដែលក្រោយមកត្រូវជំនួសដោយយន្តហោះ F-35As ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ទូកនេសាទខ្នាតតូច ជប៉ុន បុកជាមួយនាវា រុស្ស៊ី ទម្ងន់ ៦៦២ តោន ផ្អើលពេញសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម