ព័ត៌មានអន្ដរជាតិ
ក្រោយ WHO អនុម័តវ៉ាក់សាំងទាំងពីររួច ចិន ប្តេជ្ញាជួយពិភពលោកលែងឲ្យមានការបែងចែកវ៉ាក់សាំងដោយមិនស្មើភាពគ្នា
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ បានអនុម័តវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ហើយក៏ជាវ៉ាក់សាំងចិនទី ២ បន្ទាប់ពីវ៉ាក់សាំង Sinopharm ដែលត្រូវបានយល់ព្រមដោយ WHO ។
ទន្ទឹមនោះ ការអនុម័តនេះ មានន័យថា វ៉ាក់សាំងរបស់ប្រទេសចិន នឹងដើរតួនាទីកាន់តែធំ ក្នុងការជួយពិភពលោក មិនឲ្យមានការបែងចែកវ៉ាក់សាំង ដែលកំពុងរារាំងដល់កិច្ចប្រឹងប្រែងជាសកល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ ១៩ ។
មិនដូចប្រទេសអភិវឌ្ឍន៍មួយចំនួន ដែលប្រើវ៉ាក់សាំងសម្រាប់ជាទំនិញនោះទេ ប្រទេសចិនបានចាត់វិធានការជាក់លាក់ ដើម្បីសន្យាថានឹងធ្វើឲ្យវ៉ាក់សាំងចិន ក្លាយជាផលល្អជាសាធារណៈ ក៏ដូចជាដល់សហគមន៍សុខភាពសកល សម្រាប់ទាំងអស់គ្នា ។
រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំង ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៨០ ប្រទេសហើយ ហើយបាននាំចេញវ៉ាក់សាំង ទៅប្រទេសចំនួនជាង ៥០ ដែលជាកិច្ចខិតខំប្រឹងប្រែងមិនធម្មតាមួយ ដើម្បីជួយសហគមន៍អន្តរជាតិភ្ជាប់គម្លាត នៃការចាក់ថ្នាំបង្ការ និងដើម្បីលែងឲ្យមានភាពមិនស្មើគ្នា ក្នុងការចែកចាយវ៉ាក់សាំង ។
បច្ចុប្បន្នប្រទេសចិន ដែលជាអ្នកដើរតួនាទីជាសកល ប្រកបដោយការទទួលខុសត្រូវ បាននិងកំពុងលើកកម្ពស់ យុទ្ធនាការចាក់វ៉ាក់សាំងជាសកល ប្រកបដោយសមធម៌ ព្រោះវ៉ាក់សាំងដែលចិនផ្តល់ជូនដល់ពិភពលោក ត្រូវបានបង្ហាញថា ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព ។
យោងតាមក្រុមហ៊ុនឱសថចិន Sinovac ដែលជាអ្នកផលិតវ៉ាក់សាំង CoronaVac ចាប់តាំងពីខែសីហា ឆ្នាំ ២០២០ រហូតមកដល់នាពេលបច្ចុប្បន្ននេះ មានសមត្ថភាពផលិតវ៉ាក់សាំង ការពារជំងឹកូវីដ ១៩ លើសពី ២ ពាន់លានដូសជារៀងរាល់ឆ្នាំ ដោយផ្គត់ផ្គង់ជិត ៤០ ប្រទេស និងតំបន់ទូទាំងពិភពលោក ។
ការអនុម័តជាបន្តបន្ទាប់នេះ ក្រោយ WHO បានប៉ាន់ប្រមាណថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពការពារ ការចេញរោគសញ្ញា និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន ៧៩ ភាគរយ ខណៈវ៉ាក់សាំង Sinovac ការពារការបង្ហាញរោគសញ្ញា ៥១ ភាគរយ ខណៈការពារករណីធ្ងន់ធ្ងរ និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ រហូតដល់ ១០០ ភាគរយ បន្ទាប់ពីចាក់ពេញ ២ ដូស ។
លើសពីនេះទៅទៀត ការផ្ទុក និងដឹកជញ្ជូនដ៏ងាយស្រួលរបស់វ៉ាក់សាំង Sinovac និង Sinopharm គឺជាគុណសម្បត្តិដ៏សំខាន់បន្ថែមទៀត នៃវ៉ាក់សាំងចិនទាំងពីរនេះ ។ ក្រុមហ៊ុន Sinovac បាននិយាយថា វ៉ាក់សាំង CoronaVac អាចត្រូវបានរក្សាទុកនៅសីតុណ្ហភាព ២៥ អង្សាសេ រយៈពេល ៤២ ថ្ងៃ ៣៧ អង្សាសេរយៈពេល ២១ ថ្ងៃ និងចន្លោះពី ២ ទៅ ៨ អង្សាសេ ក្នុងរយៈពេលយូរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ក្តៅៗ WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinovac ជាផ្លូវការ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?