ព័ត៌មានអន្ដរជាតិ
ក្តៅៗ WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinovac ជាផ្លូវការ
អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ខ្លួនបានអនុម័តវ៉ាក់សាំងកូវីដ ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដែលនេះជាវ៉ាក់សាំងផលិតដោយប្រទេសចិន ទី២ហើយ ដែលទទួលបានការអនុម័ត។

ការចុះបញ្ជីបន្ទាន់របស់ WHO នឹងអនុញ្ញាតឲ្យវ៉ាក់សាំងនេះ ដាក់បញ្ចូលទៅក្នុងកម្មវិធី COVAX ខណៈបច្ចុប្បន្ន កម្មវិធីនេះ កំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់ធំៗដោយសារតែប្រទេសឥណ្ឌាផ្អាកការនាំចេញវ៉ាក់សាំង។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមអ្នកជំនាញឯករាជ្យបាននិយាយថា ខ្លួនផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំង Sinovac សម្រាប់មនុស្សពេញវ័យ ដែលមានអាយុលើសពី១៨ឆ្នាំ ហើយអ្នកមានអាយុលើសនេះក៏ចាក់បានដែរ ព្រោះទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះ ក៏មានឥទ្ធិពលការពារចំពោះមនុស្សវ័យចំណាស់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ ចំណូល CEO ក្រុមហ៊ុនវ៉ាក់សាំង Sinovac មួយខែរកបានមិនក្រោម១០ម៉ឺនដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


