ព័ត៌មានអន្ដរជាតិ
ឥណ្ឌា មាន “ភេសជ្ជៈទឹកនោមគោ” តំណាងរាស្រ្តបង្ហោះវីដេអូផឹក អះអាងថាអាចកម្ចាត់កូវីដ
ស្របពេលដែល ប្រទេសឥណ្ឌា នៅតែកំពុងរងទុក្ខដោយសារជំងឺកូវីដ-១៩ ប្រជាជនកំពុងងាកទៅរកឱសថបុរាណគ្រប់ប្រភេទវិញ ដើម្បីកម្ចាត់មេរោគនេះ។

ក្នុងចំណោមនោះ មានតំណាងរាស្រ្តឥណ្ឌាម្នាក់ឈ្មោះ Surendra Singh ដែលបានអះអាងថា ទឹកនោមគោអាចព្យាបាលជំងឺកូវីដ-១៩បាន។
សមាជិកសភាមកពីគណបក្ស Bharatiya Janata ក្នុងខេត្ត Uttar Pradesh បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញខ្លួនគាត់ កំពុងផឹកភេសជ្ជៈដែលគាត់ហៅថា “Gaumutra” ហើយគាត់អះអាងថា ភេសជ្ជៈនេះ ជាអាថ៌កំបាំងធ្វើឲ្យសុខភាពល្អឥតខ្ចោះ។

គាត់និយាយថា ភេសជ្ជៈមួយកែវនេះ ត្រូវលាយទឹកនោមគោ ចំនួន២ទៅ៣ គម្របដប។
ស្របពេលជាមួយគ្នានោះ លោក Singh បានផ្តល់ដំបូន្មានដល់អ្នកផឹកទឹកនោម កុំទទួលទានអ្វីទាំងអស់រយៈពេលកន្លះម៉ោងក្រោយពេលផឹក ដើម្បីឲ្យទឹកនោមបញ្ចេញវេទមន្តរបស់វា។

គាត់ក៏បានណែនាំឲ្យក្រុមសុខាភិបាល ទិញភេសជ្ជៈទឹកនោមគោម៉ាក Patanjali ផងដែរ ប្រសិនបើពួកគេមិនអាចរកទឹកនោមរបស់គោបានដោយខ្លួនឯង។
ផលិតផលនេះ អាចរកបានជាភេសជ្ជៈឬវេចខ្ចប់ជាកញ្ចប់។

ក្រុមហ៊ុនផលិតបានអះអាងថា ផលិតផលនេះអាចសម្លាប់ជាតិពុលនៅក្នុងខ្លួន ហើយក៏ជាការព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់ជំងឺនានា រាប់ចាប់ពីការធាត់ រហូតដល់ជំងឺមហារីក ជំងឺតម្រងនោមនិងថ្លើមផងដែរ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ស្រ្តីឥណ្ឌាម្នាក់ ពេទ្យប្រកាសថាស្លាប់ដោយសារកូវីដ ធ្វើបុណ្យបូជារួចរាល់ ២សប្តាហ៍ក្រោយ ដើរទៅដល់ផ្ទះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ