ព័ត៌មានអន្ដរជាតិ
វៀតណាម ញាប់ដៃញាប់ជើងរកជំនួយវ៉ាក់សាំងការពារកូវីដពី ជប៉ុន
រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើផែនការ ដើម្បីផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់វៀតណាម បន្ទាប់ពីប្រទេសនេះ បានស្នើសុំជំនួយ ក្នុងការជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ក្រោយផ្ទុះករណីឆ្លងសាជាថ្មី ។

ការស្ទង់មតិដោយអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Oxford និងអ្នកដទៃទៀតបង្ហាញថា រហូតមកដល់ពេលនេះ ប្រជាជនវៀតណាម មានតែជាង ១ ភាគរយប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ១ ដូសកាលពីថ្ងៃព្រហស្បតិ៍ ។
ការស្ទង់មតិបង្ហាញទៀតថា តួលេខនេះទាបបំផុត ក្នុងចំណោមសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

ប្រសិនបើសំណើរផ្ដល់ជំនួយនេះ កើតឡើងមែន ជប៉ុនចង់បញ្ជូនវ៉ាក់សាំងនៅដើមខែនេះ ដោយមិនឆ្លងកាត់ ក្របខ័ណ្ឌចែកចាយអន្តរជាតិនោះទេ ខណៈក្រុមមន្ត្រីនិយាយថា ដោយសារវាត្រូវការពេលយូរជាងនេះ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន មានគោលការណ៍បញ្ជូនវ៉ាក់សាំង ដែលមានក្នុងស្តុកទៅបរទេស ខណៈប្រទេសនេះ ក៏បានបរិច្ចាគវ៉ាក់សាំង AstraZeneca ប្រមាណ ១.២ លានដូស ដល់កោះតៃវ៉ាន់ផងដែរ កាលពីថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុន ផ្តល់វ៉ាក់សាំង AZ ១.២៤លានដូសឥតគិតថ្លៃដល់តៃវ៉ាន់ រំពឹងដល់ល្ងាចនេះ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន