Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាមេរិក ពង្រីកការធ្វើតេស្តវ៉ាក់សាំងការពារកូវីដ លើកុមារអាយុក្រោម១២ឆ្នាំ

បានផុស

នៅ

ក្រុមហ៊ុន Pfizer សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដទ្រង់ទ្រាយធំលើកុមារ អាយុក្រោម១២ឆ្នាំ ដោយបន្ថយកម្រិតវ៉ាក់សាំង។

ក្រុមហ៊ុននេះនិយាយថា ការសិក្សានេះនឹងចុះឈ្មោះកុមាររហូតដល់ ៤,៥០០នាក់ នៅតាមគ្លីនិកជាង៩០ កន្លែងក្នុងសហរដ្ឋអាមេរិក ហ្វាំងឡង់ ប៉ូឡូញនិងអេស្ប៉ាញ។

វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់សម្រាប់អ្នកដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ នៅសហរដ្ឋអាមេរិក កាណាដានិងសហភាពអឺរ៉ុប។ ពួកគេទទួលបានដូសដូចគ្នានឹងមនុស្សពេញវ័យដែរ ពោលគឺ ៣០ មីក្រូក្រាម។

Covid: Canada authorises Pfizer vaccine for children aged 12 to 15 - BBC  News

ការចុះឈ្មោះកុមារអាយុពី ៥ ទៅ ១១ ឆ្នាំសម្រាប់ការសិក្សាថ្មីនេះ បានចាប់ផ្តើមនៅសប្តាហ៍នេះ។ ផ្អែកលើសុវត្ថិភាព ភាពស៊ូទ្រាំនិងភាពស៊ាំដែលបង្កើតដោយកុមារ ១៤៤ នាក់ក្នុងការសិក្សាដំណាក់កាលទី ១ នៃការចាក់វ៉ាក់សាំងពីរដូស, ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួននឹងធ្វើតេស្តវ៉ាក់សាំងកម្រិត ១០ មីក្រូក្រាមក្នុងកុមារដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំនិង ៣ មីក្រូក្រាមសម្រាប់ ក្រុមអាយុពីប្រាំមួយខែទៅប្រាំឆ្នាំ។

Coronavirus: Pfizer chief warns of 'scramble' for raw materials if vaccine  patents waived — as it happened | Financial Times

អ្នកនាំពាក្យក្រុមហ៊ុន Pfizer បាននិយាយថា ក្រុមហ៊ុនរំពឹងថា ទិន្នន័យពីក្មេងអាយុពី ៥ ទៅ ១១ ឆ្នាំនឹងចេញក្នុងខែកញ្ញា ហើយទំនងជានឹងស្នើសុំនិយ័តករសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅចុងខែនោះតែម្តង។

លោកបន្តថា ទិន្នន័យសម្រាប់ក្មេងអាយុពី ២ ទៅ ៥ ឆ្នាំអាចនឹងចេញភ្លាមៗបន្ទាប់ពីនោះ ហើយទិន្នន័យពីក្រុមអាយុពី ៦ ខែទៅ ២ ឆ្នាំនឹងចេញនៅពេលណាមួយក្នុងខែតុលាឬវិច្ឆិកា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម