ព័ត៌មានអន្ដរជាតិ
Unicef៖ សិស្សសាលា ២៤២លាននាក់បូកកុមារកម្ពុជាផង រងផលប៉ះពាល់ដោយសារបញ្ហាអាកាសធាតុក្នុងឆ្នាំ២០២៤
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បានចេញរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ឲ្យដឹងថា អាកាសធាតុអាក្រក់ក្នុងឆ្នាំ២០២៤ បានរំខានដល់ការសិក្សារបស់កុមារប្រហែល ២៤២ លាននាក់ពីប្រទេសចំនួន៨៥ រួមទាំងកម្ពុជាផង។ យោងសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៤ខែមករានេះ។

របាយការណ៍ បានបង្ហាញថា រលកកំដៅមានផលប៉ះពាល់ដ៏ធំបំផុត ខណៈដែលនាយកប្រតិបត្តិរបស់ Unicef លោកស្រី Catherine Russell បានព្រមានថាកុមារ៖«ងាយរងគ្រោះ ចំពោះអាកាសធាតុខ្លាំង ពួកគេឡើងកំដៅលឿន បែកញើសលឿន ហើយត្រជាក់យឺតជាងមនុស្សពេញវ័យ។ កុមារបាត់បង់ការផ្តោតអារម្មណ៍ក្នុងថ្នាក់រៀននៅពេលដែលកម្ដៅឡើងខ្លាំង ហើយពួកគេមិនអាចទៅសាលារៀនបានប្រសិនបើផ្លូវត្រូវបានជន់លិច ឬប្រសិនបើសាលារៀនត្រូវជន់លិច»។
ទិន្នន័យដែលមានបានបង្ហាញថា សិស្សចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ មានថ្នាក់រៀនខ្លះត្រូវបានផ្អាក វិស្សមកាលបានផ្លាស់ប្តូរ ការបើកឡើងវិញមានការពន្យារពេល កាលវិភាគផ្លាស់ប្តូរ និងរួមតាំងសាលារៀនបានខូចខាត ឬបំផ្លាញពេញមួយឆ្នាំ ដោយសារការប្រែប្រួលអាកាសធាតុ។
យ៉ាងហោចណាស់មានកុមារចំនួន ១៧១លាននាក់បានរងផលប៉ះពាល់ដោយរលកកំដៅ ដែលក្នុងនោះមាន ១១៨ លាននាក់ក្នុងខែមេសាតែមួយ ដោយសារសីតុណ្ហភាពកើនឡើងនៅក្នុងប្រទេសបង់ក្លាដែស កម្ពុជា ឥណ្ឌា ថៃ និងហ្វីលីពីន។ នៅក្នុងប្រទេសហ្វីលីពីន ជាពិសេសសាលារៀនដែលមិនប្រើម៉ាស៊ីនត្រជាក់រាប់ពាន់កន្លែងត្រូវបានបិទ ដោយមានកុមារប្រឈមនឹងជំងឺដាច់សរសៃរឈាមខួរក្បាលថែមទៀត។
ចំណែកឥណ្ឌាមានកុមាររងគ្រោះច្រើនជាងគេ គឺ៥៤លាននាក់ ភាគច្រើនដោយសាររលកកម្តៅ។ ប្រទេសបង់ក្លាដែសមាន ៣៥លាននាក់រងផលប៉ះពាល់ដោយរលកកំដៅផងដែរ។
តួលេខនេះទំនងជានឹងកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារសីតុណ្ហភាពនៅតែបន្តកើនឡើង ដោយមានកុមារពាក់កណ្តាលពិភពលោក ប្រហែលមួយពាន់លាននាក់ រស់នៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់នៃការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

គួរបញ្ជាក់ថាសកម្មភាពរបស់មនុស្ស រួមទាំងការដុតឥន្ធនៈហ្វូស៊ីលដែលមិនមានការរឹតបន្តឹងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានធ្វើឱ្យភពផែនដីឡើងកម្តៅ និងផ្លាស់ប្តូរលំនាំអាកាសធាតុ។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។ បញ្ហាទាំងនោះបានធ្វើឱ្យរយៈពេលសើមកាន់តែសើម ហើយរយៈពេលស្ងួតកាន់តែស្ងួត ធ្វើឱ្យកំដៅ និងព្យុះកាន់តែខ្លាំង ហើយធ្វើឱ្យប្រជាជនកាន់តែងាយរងគ្រោះទៅនឹងគ្រោះមហន្តរាយ។
បើយោងតាមការព្យាករណ៍របស់អង្គការ Unicef ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែបន្តលើគន្លងដូចបច្ចុប្បន្ន កុមារចំនួនច្រើនជាងនេះនឹងត្រូវប្រឈមនឹងរលកកំដៅនៅឆ្នាំ ២០៥០។ លើសពីអង្គការ Unicef បានសម្តែងការភ័យខ្លាចថាផលប៉ះពាល់ភ្លាមៗ អាចបង្កើនហានិភ័យដល់កុមារមួយចំនួន ជាពិសេសកុមារី ក្នុងការបោះបង់ការសិក្សា។ Unicef បានអំពាវនាវឱ្យមានការវិនិយោគក្នុងថ្នាក់រៀនដែលធន់នឹងគ្រោះថ្នាក់អាកាសធាតុ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


