Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V ទៅ វៀតណាម

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Ivanovna Matvienko បាននិយាយថា ប្រទេសរុស្ស៊ីកំពុងពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V ទៅកាន់ប្រទេសវៀតណាម ។

លោកស្រី Matvienko បានធ្វើសេចក្តីថ្លែងខាងលើ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមាជិកសភាជាន់ខ្ពស់វៀតណាម លោក Vuong Dinh Hue កាលពីថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក Vuong ក៏បានថ្លែងអំណរគុណ ចំពោះការបរិច្ចាគវ៉ាក់សាំង Sputnik V ចំនួន ១,០០០ ដូសដល់ប្រទេសវៀតណាម កាលពីដើមឆ្នាំនេះ ក៏ដូចជាការប្តេជ្ញាចិត្តរបស់រុស្ស៊ី សម្រាប់ការផ្តល់អាទិភាពដល់ប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងការទទួលនូវវ៉ាក់សាំង Sputnik V ចំនួន ២០,០០០ លានដូស ។

រដ្ឋាភិបាលនៃប្រទេសវៀតណាម បានកំណត់គោលដៅឲ្យមានវ៉ាក់សាំងចំនួន ១៥០ លានដូស សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ឥតគិតថ្លៃដល់ប្រជាជនរបស់ខ្លួន ខណៈប្រទេសនេះបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២០ ។

នៅក្នុងសកម្មភាពចុងក្រោយ រដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីកៀងគរការគាំទ្រ និងការបរិច្ចាគពីបុគ្គល និងអង្គការក្នុងប្រទេស និងបរទេស ដើម្បីធានាបាននូវមូលនិធិនាំចូលវ៉ាក់សាំងបរទេស ក៏ដូចជា ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតវ៉ាក់សាំងក្នុងស្រុក ជាដើម ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម បានអនុម័តប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ចំនួន ៣ ហើយ ក្នុងនោះមានដូចជា វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Sputnik V របស់រុស្ស៊ី និងចុងក្រោយវ៉ាក់សាំងចិន Sinopharm ដែលអនុញ្ញាតប្រើប្រាស់កាលពីថ្ងៃទី៤ ខែមិថុនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ A24now

ចុចអាន ៖ ក្រុមហ៊ុនយក្សលំដាប់ពិភពលោកចំនួន២ ចូលរួមវិភាគទានជួយ វៀតណាម ទិញវ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ដើមខែ​ក្រោយនេះ សហរដ្ឋអាមេរិក នឹង​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​៣០​ដុំ មក​ឲ្យ​កម្ពុជា​វិញ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អបអរសាទរ បវរកញ្ញាកម្ពុជាក្រោម ជាប់លំដាប់រងទី២ កម្មវិធី Miss Earth នៅប្រទេសវៀតណាម

នយោបាយ២ ម៉ោង មុន

ប្រធាន​ប្រតិបត្តិ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ខេត្តសៀមរាប​លាឈប់​ដោយសារ​បក្ស​មិន​បង់ថ្លៃ​បញ្ចាំ​ឡាន

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ក្រុងកំពង់ឆ្នាំង​ជួសជុលស្ពានឈើ​ឆ្លងព្រែក​ឱ្យពលរដ្ឋ​ធ្វើដំណើរ​ជំនួសផ្លូវ​ខ្នងទំនប់បារាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ប្រមូលផ្ដុំរូបភាព​មង្គលការ Weir-Vicky ម្សិលមិញនេះ មើលទៅសាមញ្ញ តែកក់ក្ដៅពេញបេះដូង

Sokha Hotels

ព័ត៌មានពេញនិយម