ក្រុងប៉េកាំង ប្រាប់ អាមេរិក ឈប់ស្រមើស្រមៃទុក ចិន ជា “សត្រូវ” ក្រោយអនុម័តច្បាប់ប្រកួតប្រជែងជាមួយបច្ចេកវិទ្យាចិន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្រុងប៉េកាំង ប្រាប់ អាមេរិក ឈប់ស្រមើស្រមៃទុក ចិន ជា “សត្រូវ” ក្រោយអនុម័តច្បាប់ប្រកួតប្រជែងជាមួយបច្ចេកវិទ្យាចិន

បានផុស

នៅ

កាលពីថ្ងៃពុធ ទីក្រុងប៉េកាំងបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការស្រមើស្រមៃថា ចិនជាសត្រូវ ខណៈសេចក្តីថ្លែងការណ៍នេះ បានឆ្លើយតបទៅនឹងព្រឹទ្ធសភាអាមេរិក ដែលអនុម័តលើច្បាប់ច្នៃប្រឌិត និងការប្រកួតប្រជែងឆ្នាំ ២០២១ ដែលមានគោលបំណង ជំរុញសមត្ថភាពរបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងជាមួយបច្ចេកវិទ្យាចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា “ប្រទេសចិនប្រកាន់ខ្ជាប់មិនបង្កជម្លោះ និងគ្មានការប្រឈមមុខគ្នា ហើយនឹងការពារផលប្រយោជន៍ស្នូល និងអធិបតេយ្យភាពទឹកដី” ។

ដោយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន លោក Wang បាននិយាយថា “សហរដ្ឋអាមេរិកមិនគួរចាត់ទុកចិន ជាសត្រូវរបស់ខ្លួននោះទេ” ។

ច្បាប់ដែលអនុម័តដោយព្រឹទ្ធសភាអាមេរិក ផ្តល់សិទ្ធិប្រហែល ១៩០ ពាន់លានដុល្លារ សម្រាប់បទប្បញ្ញត្តិដើម្បីពង្រឹងបច្ចេកវិទ្យា និងការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក ហើយនឹងអនុម័តដាច់ដោយឡែក ចំនួន ៥៤ ពាន់លានដុល្លារសម្រាប់ផលិតកម្ម និងការស្រាវជ្រាវរបស់ប្រទេសនេះ លើឧបករណ៍អេឡិចត្រូនិច និងឧបករណ៍ទូរគមនាគមន៍ ។

គណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិន (NPC) ឬជានីតិកាលជាតិរបស់ប្រទេសចិន បាននិយាយឆ្លើយតបនឹងការអភិវឌ្ឍន៍នេះថា “ច្បាប់នេះ គឺពោពេញទៅដោយផ្នត់គំនិតសង្គ្រាមត្រជាក់ និងការរើសអើងមនោគមន៍វិជ្ជា បង្កាច់បង្ខូចមាគ៌ាអភិវឌ្ឍន៍ និងគោលនយោបាយក្នុងស្រុក និងបរទេសរបស់ចិន ក្រោមបដានៃ “ការច្នៃប្រឌិត និងការប្រកួតប្រជែង” ហើយវាក៏ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងស្វែងរកការអភិវឌ្ឍរបស់ប្រទេសចិន ជាដើម” ។

NPC បាននិយាយថា “នៅពេលពិភពលោកកំពុងឈានដល់ដំណាក់កាល នៃភាពច្របូកច្របល់ និងការផ្លាស់ប្តូរ ហើយការប្រឆាំងនឹងស្ថានការណ៍នេះ ក៏ដូចជាការអនុវត្តនៃការបន្តកំណត់ទិសដៅ ប្រទេសចិនជាសត្រូវដែលមានសម្មតិកម្ម ប្រឆាំងនឹងនិន្នាការពិភពលោក គឺមិនមានប្រជាប្រិយភាពនោះទេ ហើយវានឹងត្រូវបានបំផ្លាញ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ WHO ថា មិនអាចបង្ខំ ចិន ឲ្យផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើមកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

សមត្ថកិច្ច​ស្ទាក់​នាំ​ខ្លួន​ពលករ​១០​នាក់​ មក​ពី​ប្រទេស​ថៃ​តាម​ផ្លូវ​កាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​​តាម​វិធានការ​សុខាភិបាល​

ព័ត៌មានជាតិ១៦ នាទី មុន

ខេត្តកណ្ដាលបន្តដាក់ភូមិជ្រៃធំជា”តំបន់លឿងទុំ” និង “តំបន់លឿង”មួយសប្តាហ៍ទៀត

ព័ត៌មានជាតិ៣៣ នាទី មុន

កម្មករសំណង់ម្នាក់បានស្លាប់ បន្ទាប់ពីវាយជញ្ជាំងបេតុងធ្លាក់សង្កត់ក្នុងបុរីជីបម៉ុង

ព័ត៌មានជាតិ៤១ នាទី មុន

លោកជំទាវ​ ឱ វណ្ណឌីន ប្រកាស​ចាត់​វិធាន​ការ​តាម​ច្បាប់​ ចំពោះ​​ជន​ណា​ទារ​លុយ​ថ្លៃ​​ចាក់​វ៉ាក់​សាំង​ពី​ពលរដ្ឋ​

ព័ត៌មានជាតិ៤៥ នាទី មុន

ផ្អាកសេវាសុខាភិបាលនៃមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាពកណ្ដៀងរាយជាបណ្ដោះអាសន្ន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services