Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅមជ្ឈិមបូព៌ាអះអាងថា វ៉ាក់សាំងរុស្ស៊ី Sputnik V មានប្រសិទ្ធភាពការពារកូវីដ ៩៤ ភាគរយ

បានផុស

នៅ

ក្រសួងសុខាភិបាលប្រទេសបារ៉ែន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ី បានបង្ហាញពីប្រសិទ្ធភាពការពារកូវីដ ចំនួន ៩៤.៣ ភាគរយ ហើយមានទម្រង់សុវត្ថិភាពខ្ពស់ នៅប្រទេសបារ៉ែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានធ្វើការសិក្សាស្រាវជ្រាវនេះ ដែលរួមមានប្រជាពលរដ្ឋជាង ៥,០០០ នាក់នៅប្រទេសបារ៉ែន ចន្លោះពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ខែមេសា ឆ្នាំ ២០២១ ស្របតាមគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីសាកល្បងប្រសិទ្ធភាព នៃវ៉ាក់សាំង Sputnik V ។

ទន្ទឹមនោះ CEO នៃមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) លោក Kirill Dmitriev បានពន្យល់ថា ប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ បានឈានដល់ ៩៤.៣ ភាគរយ ក្នុងរយៈពេល ២ សប្តាហ៍ បន្ទាប់ពីអ្នកចូលរួមបានចាក់ដូសទី ២ ។

លទ្ធផលនេះក៏បានបង្ហាញផងដែរថា ៩៩ ភាគរយនៃអ្នកដែលចាក់វ៉ាក់សាំងនេះហើយ ហើយឆ្លងវីរុសនេះរយៈពេល ២ សប្ដាហ៍ បន្ទាប់ពីចាក់ដូសទី ២ បង្ហាញរោគសញ្ញាស្រាល នេះហើយជាប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំង Sputnik V ខណៈវ៉ាក់សាំងនេះ ក៏មានសុវត្ថិភាពផងដែរ ចំពោះការការពារការស្លាប់ ពីជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា ប្រទេសបារ៉ែន បានអនុញ្ញាតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី សម្រាប់ការប្រើប្រាស់ជាបន្ទាន់ កាលពីខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ រុស្ស៊ី ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V ទៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម