Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V ទៅ វៀតណាម

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Ivanovna Matvienko បាននិយាយថា ប្រទេសរុស្ស៊ីកំពុងពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V ទៅកាន់ប្រទេសវៀតណាម ។

លោកស្រី Matvienko បានធ្វើសេចក្តីថ្លែងខាងលើ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមាជិកសភាជាន់ខ្ពស់វៀតណាម លោក Vuong Dinh Hue កាលពីថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក Vuong ក៏បានថ្លែងអំណរគុណ ចំពោះការបរិច្ចាគវ៉ាក់សាំង Sputnik V ចំនួន ១,០០០ ដូសដល់ប្រទេសវៀតណាម កាលពីដើមឆ្នាំនេះ ក៏ដូចជាការប្តេជ្ញាចិត្តរបស់រុស្ស៊ី សម្រាប់ការផ្តល់អាទិភាពដល់ប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងការទទួលនូវវ៉ាក់សាំង Sputnik V ចំនួន ២០,០០០ លានដូស ។

រដ្ឋាភិបាលនៃប្រទេសវៀតណាម បានកំណត់គោលដៅឲ្យមានវ៉ាក់សាំងចំនួន ១៥០ លានដូស សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ឥតគិតថ្លៃដល់ប្រជាជនរបស់ខ្លួន ខណៈប្រទេសនេះបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២០ ។

នៅក្នុងសកម្មភាពចុងក្រោយ រដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីកៀងគរការគាំទ្រ និងការបរិច្ចាគពីបុគ្គល និងអង្គការក្នុងប្រទេស និងបរទេស ដើម្បីធានាបាននូវមូលនិធិនាំចូលវ៉ាក់សាំងបរទេស ក៏ដូចជា ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតវ៉ាក់សាំងក្នុងស្រុក ជាដើម ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម បានអនុម័តប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ចំនួន ៣ ហើយ ក្នុងនោះមានដូចជា វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Sputnik V របស់រុស្ស៊ី និងចុងក្រោយវ៉ាក់សាំងចិន Sinopharm ដែលអនុញ្ញាតប្រើប្រាស់កាលពីថ្ងៃទី៤ ខែមិថុនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ A24now

ចុចអាន ៖ ក្រុមហ៊ុនយក្សលំដាប់ពិភពលោកចំនួន២ ចូលរួមវិភាគទានជួយ វៀតណាម ទិញវ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម