Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយអស់តំណែង លោក Netanyahu ប្តេជ្ញាផ្តួលរំលំរដ្ឋាភិបាលចម្រុះថ្មី ហើយត្រៀមវិលមករកអំណាចវិញ

បានផុស

នៅ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានប្តេជ្ញាថា នឹងធ្វើការដើម្បីទម្លាក់រដ្ឋាភិបាលចម្រុះថ្មីវិញ បន្ទាប់​ពីត្រូវបានបញ្ចប់តំណែង ក្រោយ​ក្រុម​គណបក្ស​ប្រឆាំង ​​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​បោះឆ្នោត​រដ្ឋសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បានព្យាករណ៍ថា រដ្ឋាភិបាលនាពេលខាងមុខ នឹងចុះខ្សោយចំពោះបញ្ហាខាងក្រៅ រួមទាំងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសម្ពាធដែលអាចកើតមានរបស់អាមេរិក ក្នុងការធ្វើសម្បទានដល់ប្រជាជនប៉ាឡេស្ទីន ។

រដ្ឋាភិបាលចម្រុះថ្មីនៅអ៊ីស្រាអែល ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដ៏ធំមួយ ព្រោះវាជាការបញ្ចប់អំណាចរយៈពេល ១២ ឆ្នាំសម្រាប់លោក Netanyahu ។

ទន្ទឹមនោះលោក Netanyahu ក៏បានរិះគន់មេដឹកនាំគណបក្សស្ដាំនិយម Yamina គឺលោក Bennett ពីបទរំលោភការសន្យា ដែលលោកបានសន្យាថានឹងមិនចូលរួម ជាមួយរដ្ឋាភិបាលគណបក្សអ៊ីស្រាអែល  និងក្រុមឆ្វេងនិយម ។

គួរបញ្ជាក់ថា ក្រោយការបាត់បង់អំណាចនេះ លោក Netanyahu កំពុងប្រឈមមុខនឹងការកាត់ក្តី ពីបទពុករលួយ និងរំលោភលើសេចក្តីទុកចិត្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ទីបំផុត សម្ព័ន្ធ​ចម្រុះ​អ៉ីស្រាអែល​បាន​ការ​គាំទ្រ​ពី​សភា​បញ្ចប់​អំណាច​លោក​ Netanyahu

ចុចអាន ៖ លោក ចូ បៃដិន អបអរ​នាយក​រដ្ឋ​មន្ត្រី​​អ៉ីស្រាអែល​ភ្លាម​​ លោក Bennett ឆ្លើយតបភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម