ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន អបអរនាយករដ្ឋមន្ត្រីអ៉ីស្រាអែលភ្លាម លោក Bennett ឆ្លើយតបភ្លាម
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នៅថ្ងៃអាទិត្យម្សិលមិញបានធ្វើការអបអរសាទរភ្លាមៗតែម្តងដល់លោក Naftali Bennett ដែលបានជានាយករដ្ឋមន្ត្រីអ៉ីស្រាអែលថ្មី បន្ទាប់ពីក្រុមសម្ព័ន្ធចម្រុះនៃគណបក្សនានាទទួលបានការទុកចិត្តពីរដ្ឋសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងបានបញ្ចប់អំណាច១២ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
លោក ចូ បៃដិន មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ខ្ញុំសូមអបអរដល់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Naftali Bennett, នាយករដ្ឋមន្ត្រីបន្ទាប់ និងជារដ្ឋមន្ត្រីការបទេស Yair Lapid និងសមាជិកទាំងអស់នៃគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលថ្មី»។

«ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយលោកនាយករដ្ឋមន្ត្រី Minister Bennett ដើម្បីពង្រឹងគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងជិតស្និទ្ធ និងស្ថិតស្ថេររវាងប្រទេសទាំងពីរ។ អ៉ីស្រាអែលគ្មានមិត្តល្អជាងអាមេរិកទេ»។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិក។
លោក ចូ បៃដិន បានបន្ថែមថា លោកបានប្តេជ្ញាចិត្តពេញទំហឹងដើម្បីធ្វើការជាមួយរដ្ឋាភិបាលថ្មីដើម្បីបង្កើនសន្តិសុខ ស្ថេរភាព និងសន្តិភាពសម្រាប់ប្រជាជនអ៉ីស្រាអែល ប៉ាឡេស្ទីន និងប្រជាជនទូទាំងតំបន់។
ជាមួយគ្នានេះ លោក Bennett មិននៅចាំយូរគឺឆ្លើយតបវិញភ្លាមៗដែរតាមរយៈ Twitter ដោយនិយាយថា ៖«សូមអរគុណលោកប្រធានាធិបតី! ខ្ញុំក៏ទន្ទឹងរង់ចាំធ្វើការជាមួយលោកដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសយ៉ាងទាំងពីរ»៕
អានបន្ថែម៖ ទីបំផុត សម្ព័ន្ធចម្រុះអ៉ីស្រាអែលបានការគាំទ្រពីសភាបញ្ចប់អំណាចលោក Netanyahu
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ deccanherald
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


