ព័ត៌មានអន្ដរជាតិ
ទីបំផុត សម្ព័ន្ធចម្រុះអ៉ីស្រាអែលបានការគាំទ្រពីសភាបញ្ចប់អំណាចលោក Netanyahu
លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu អស់អំណាចរយៈពេល១២ឆ្នាំរបស់លោកហើយ បន្ទាប់ពីរដ្ឋាភិបាលចម្រុះថ្មីរបស់ក្រុមគណបក្សប្រឆាំងទទួលបានជោគជ័យក្នុងការបោះឆ្នោតរដ្ឋសភា។
បុរសស្តាំនិយម Naftali Bennett ត្រូវបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំរដ្ឋាភិបាលផ្លាស់ប្តូរ។ លោកនឹងដឹកនាំសម្ព័ន្ធភាពចម្រុះនៃគណបក្សមិនធ្លាប់មានពីមុនដែលទទួលបានសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភាចាប់ពី៦០ដល់៦៩%។

លោក Bennett នឹងកាន់តំណែងនាយករដ្ឋមន្ត្រីដល់ខែកញ្ញា ឆ្នាំ២០២៣ ដែលជាផ្នែកកិច្ចព្រមព្រៀងចម្រុះប្តូរវេណគ្នាកាន់អំណាច។ បន្ទាប់មកលោកនឹងផ្តល់អំណាចឲ្យទៅលោក Yair Lapid ដែលជាមេដឹកនាំកណ្តាលនិយមកាន់រយៈពេល២ឆ្នាំទៀត។
ចំពោះលោក Netanyahu ដែលជាមេដឹកនាំកាន់អំណាចយូរបំផុតរបស់ប្រទេសអ៉ីស្រាអែលលេចធ្លោខ្លាំងក្នុងរឿងនយោបាយអស់រយៈពេលជាច្រើនឆ្នាំនៅតែជាប្រធានគណបក្សស្តាំនិមយ Likud និងបានក្លាយជាមេដឹកនាំប្រឆាំងវិញម្តង។
កំឡុងពេលជជែកដេញដោលនៅក្នុងរដ្ឋសភា លោក Netanyahu បានសន្យាថា ៖«យើងនឹងវិលត្រឡប់មកវិញ»។
បន្ទាប់ពីការបោះឆ្នោតហើយ លោក Netanyahu បានដើរទៅរកលោក Bennett និងបានចាប់ដៃគ្នា។

ទោះបីជាយ៉ាងណា តំណាងសភាប៉ាឡេស្ទីនបានប្រតិកម្មទៅនឹងរដ្ឋាភិបាលថ្មីរបស់អ៉ីស្រាអែល។
អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយថា ៖«នេះជាកិច្ចផ្ទៃក្នុងរបស់អ៉ីស្រាអែល។ គោលជំហររបស់យើងតែងតែច្បាស់លាស់ជានិច្ច គឺជាអ្វីដែលយើងចង់បានរដ្ឋប៉ាឡេស្ទីនមួយនៅព្រំដែនឆ្នាំ១៩៦៧ជាមួយជឺរូសាឡឹមជារដ្ឋធានីរបស់ខ្លួន»។
អ្នកនាំពាក្យរបស់ហាម៉ាសដែលជាក្រុមឥស្លាមនិយមកាន់កាប់តំបន់ហ្គាហ្សាបានបន្តថា ៖«វាជាការកាន់កាប់ និងអណានិគមដែលយើងត្រូវតែតស៊ូដើម្បីទទួលបានសិទ្ធិរបស់យើងវិញ»។
ជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានផ្ញើលិខិតអបអរសាទរដល់លោក Bennett និងបាននិយាយថា ទន្ទឹងរង់ចាំធ្វើការជាមួយលោក។

សូមបញ្ជាក់ថា គណបក្សប្រឆាំងចំនួន៨បានចងសម័្ពន្ធភាពគ្នាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមានដូចខាងក្រោម៖
- បក្ស Yesh Atid (កណ្តាលនិយម) – ដឹកនាំដោយលោក Yair Lapid (មាន១៧អាសនៈ)
- បក្ស Kahol Lavan (ខៀវ និងស កណ្តាលនិយម) – ដឹកនាំដោយលោក Benny Gantz (មាន៨អាសនៈ)
- បក្ស Israel Beiteinu (ជាតិនិយមបែបខាងស្តាំ) – ដឹកនាំដោយលោក Avigdor Lieberman (មាន៧អាសនៈ)
- បក្ស Labor (សង្គមប្រជាធិបតេយ្យ) – ដឹកនាំដោយលោក Merav Michaeli (មាន៧អាសនៈ)
- បក្ស Yamina (ស្តាំនិយម) – ដឹកនាំដោយលោក Naftali Bennett (មាន៧អាសនៈ)
- បក្ស New Hope (កណ្តាលនិយមបែបខាងស្តាំ) – ដឹកនាំដោយលោក Gideon Sa’ar (មាន៦អាសនៈ)
- បក្ស Meretz (ឆ្វេងនិយមបែបសង្គមប្រជាធិបតេយ្យ) – ដឹកនាំដោយលោក Nitzan Horowitz (មាន៦អាសនៈ)
- បក្ស Raam (អារ៉ាប់ឥស្លាម) – ដឹកនាំដោយលោក Mansour Abbas (មាន៤អាសនៈ)
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


