ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! វៀតណាម កំពុងជួបព្យុះ និងព្រមានពីការបាក់ដី ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង
ព្យុះ Koguma ជាព្យុះទី ២ ដែលវាយប្រហារមកលើប្រទេសវៀតណាម នៅឆ្នាំនេះបានធ្លាក់ចុះកម្លាំង និងសម្ពាធកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានទៅដល់ខេត្ត Nghe An ភាគកណ្តាល ប៉ុន្តែបានព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចន្ទនេះ ។
ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ និងផ្គររន្ទះយ៉ាងខ្លាំង ដល់តំបន់ភាគខាងជើងរួមមាន ទីក្រុងហាណូយ និងខេត្តភាគកណ្តាល ពីខេត្ត Thanh Hoa ទៅខេត្ត Quang Tri ប៉ុន្តែមិនមានរបាយការណ៍ អំពីការស្លាប់ និងការខូចខាតឡើយ ។

ទន្ទឹមនោះ ការប្រឡងមធ្យមសិក្សានៅទីក្រុងហាណូយ ស្ថិតក្នុងការលំបាក ខណៈបេក្ខជនប្រឈមការធ្វើដំណើរ ទៅកន្លែងប្រឡងរបស់ពួកគេកាលពីថ្ងៃអាទិត្យ ដោយសារភ្លៀងធ្លាក់ខ្លាំង ។
បន្ថែមពីនេះ គ្រោះថ្នាក់នៃទឹកជំនន់ភ្លាមៗ និងការបាក់ដី ក៏ត្រូវបានគេព្យាករណ៍ផងដែរនៅថ្ងៃចន្ទនេះ នៅខេត្តភាគខាងជើងដូចជា ខេត្ត Hoa Bình ខេត្ត Son La ខេត្ត Lao Cai ខេត្ត Yen Bai ខេត្ត Phu Thọ ខេត្ត Tuyen Quang ខេត្ត Thai Nguyen ខេត្ត Quang Ninh ខេត្ត Lạng Son ខេត្ត Lai Chau និងខេត្ត Dien Bien រួមជាមួយខេត្តភាគកណ្ដាលផងដែរដូចជា ខេត្ត Thanh Hoa និងខេត្ត Ha Tin ភាគពាយព្យ ជាដើម ។

ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការដឹកនាំកណ្តាលសម្រាប់ការការពារ និងត្រួតពិនិត្យគ្រោះមហន្តរាយធម្មជាតិ កំពុងញាប់ដៃញាប់ជើង ធ្វើការជាមួយអគ្គនាយកដ្ឋានជលផល និងបញ្ជាការដ្ឋានការពារព្រំដែន ដើម្បីត្រួតពិនិត្យការនេសាទ ។
ចំណែកកប៉ាល់នៅតាមសមុទ្រ ក៏ដូចជាទំនាក់ទំនងជាមួយអ្នកនេសាទ ដើម្បីបញ្ចៀសពីព្យុះ អាជ្ញាធរមូលដ្ឋានកំពុងសម្រួលអាជីវកម្មរបស់ខ្លួន ដើម្បីធានានូវសុវត្ថិភាព នៃការសាងសង់ទំនប់វារីអគ្គិសនី និងតាមដានកម្រិតទឹកនៅក្នុងវាលស្រែ នៅតាមទីជនបទ និងឧទ្យានឧស្សាហកម្ម ដើម្បីចៀសវាងភ្លាមៗ នូវគ្រោះថ្នាក់ទឹកជំនន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ A24 news agency
ចុចអាន ៖ រុស្ស៊ី ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V ទៅ វៀតណាម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ