ព័ត៌មានអន្ដរជាតិ
ក្រោយផ្ទុះឆ្លងថ្មីច្រើនឡើងៗ វៀតណាម អនុម័តវ៉ាក់សាំងទីបួន Pfizer-BioNTech សម្រាប់ប្រើប្រាស់ជាបន្ទាន់
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃ សៅរ៍ ថា ប្រទេសវៀតណាមបានអនុម័តលើវ៉ាក់សាំង Pfizer–BioNTech សម្រាប់ប្រើប្រាស់ជាបន្ទាន់ ។

Pfizer – BioNTech គឺជាវ៉ាក់សាំងទីបួន ដែលត្រូវបានអនុម័តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងកំពុងដោះស្រាយការផ្ទុះឡើងថ្មីក្នុងប្រទេស។
គិតមកដល់ពេលនេះ វៀតណាមបានអនុម័តលើវ៉ាក់សាំង AstraZeneca , Sputnik V របស់រុស្ស៊ីនិងវ៉ាក់សាំង Sinopharm របស់ប្រទេសចិន។ វៀតណាមក៏បាននិយាយដែរថា ខ្លួនកំពុងស្វះស្វែងរកទិញវ៉ាក់សាំង Pfizer-BioNTech ចំនួន ៣១ លានដូស សម្រាប់ចែកចាយនៅត្រីមាសបន្ទាប់។
ទោះយ៉ាងណា វៀតណាមក៏កំពុងព្យាយាមពន្លឿនលទ្ធកម្មវ៉ាក់សាំងរបស់ខ្លួន ដើម្បីដោះស្រាយការឆ្លងមេរោគក្នុងប្រទេស បើទោះបីជាចំនួនអ្នកផ្ទុកកូវីដនិងចំនួនអ្នកស្លាប់នៅទាបក៏ដោយ។

ក្រសួងសុខាភិបាលក៏បាននិយាយផងដែរថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតវាក់សាំងអាមេរិក ដែលមិនស្គាល់អត្តសញ្ញាណ ដើម្បីផលិតវ៉ាក់សាំងមួយដូស ចំនួន ១០០ លាន ទៅ ២០០ លានក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ បាននិយាយកាលពីថ្ងៃសុក្រ លើ Facebook ថា “លោកប្រធានាធិបតី Biden ទើបតែបានប្រកាសថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Pfizer – BioNTech ចំនួនកន្លះពាន់លានដូស ដល់ប្រទេសចំនួន ៩២ លើពិភពលោករួមទាំងវៀតណាមផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម ស្ថិតក្នុងចំណោមប្រទេសទាំង៩២ ដែលសហរដ្ឋអាមេរិក នឹងផ្តល់ វ៉ាក់សាំង Pfizer–BioNTech ឲ្យ
ចុចអាន៖ក្រុមហ៊ុនយក្សលំដាប់ពិភពលោកចំនួន២ ចូលរួមវិភាគទានជួយ វៀតណាម ទិញវ៉ាក់សាំងកូវីដ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


