ព័ត៌មានអន្ដរជាតិ
ឥណ្ឌាលេចចេញការធ្វើតេស្តកូវីដក្លែងក្លាយរាប់ម៉ឺននាក់ពេលពិធីងូតទឹកលាងបាប
អាជ្ញាធរនៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌាបានបញ្ជាឲ្យប៉ូលិសធ្វើការស៊ើបង្កេតជុំវិញការចោទប្រកាន់ដែលមន្ទីរពិសោធឯកជនបានបំពេញរបាយការណ៍ធ្វើតេស្តកូវីដ-១៩ក្លែងក្លាយ។
សារព័ត៌មានបានផ្សាយថា ឈ្មោះ លេខទូរសព្ទ និងអាសយដ្ឋានក្លែងក្លាយត្រូវបានប្រើប្រាស់លើមនុស្សជាង១០ម៉ឺននាក់ដែលបានធ្វើតេស្តកូវីដ-១៩កំឡុងពេលពិធីសាសនាមុជទឹកលាងបាប Kumbh Mela កាលពីខែមេសា។

មន្ទីរពេទ្យឯកជនត្រូវបានអាជ្ញាធររដ្ឋជួលដើម្បីធ្វើតេស្តរកកូវីដ-១៩។ រដ្ឋ Uttarakhand រងការរិះគន់យ៉ាងខ្លាំងចំពោះការប្រារព្ធពិធីងូតទឹកលាងបាប Kumbh Mela ដែលបានទាក់ទាញមនុស្សរាប់លាននាក់កំឡុងពេលរាតត្បាតកូវីដ-១៩ខ្លាំង។
របាយការណ៍ពីរដ្ឋផ្សេងៗបានលើកឡើងថា មនុស្សទាំងនោះដែលវិលត្រឡប់មកពីពិធីងូតទឹកលាងបាបវិញបានឆ្លងកូវីដ-១៩ភាគច្រើន។
ហ្វូងមនុស្សច្រើនកុះករមិនពាក់ម៉ាស់ការពារខ្លួនបានចូលរួមពិធីបុណ្យ Kumbh ក្នុងខែមេសា នៅចំពេលដែលរដ្ឋជាច្រើននៅក្នុងប្រទេសឥណ្ឌាកំពុងប្រយុទ្ធនឹងកូវីដ-១៩ដែលមន្ទីរពេទ្យពោរពេញដោយអ្នកជំងឺ ខ្វះអ៊ុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់។

នៅពេលនោះ មន្ត្រីបាននិយាយថា មនុស្សទាំងអស់តម្រូវឲ្យធ្វើតេស្តកូវីដ-១៩នៅមន្ទីរពិសោធឯកជនដែលស្ថិតនៅរដ្ឋហារីយ៉ាណា និងញូវដេលីដែលត្រូវជួលធ្វើតេស្តកូវីដ-១៩មួយភាគធំ។
ប៉ុន្តែសារព័ត៌មានបានផ្សាយកាលពីសប្តាហ៍មុនពីការចោទប្រកាន់ថា មន្ទីរពិសោធឯកជនទាំងនោះបានធ្វើរបាយការណ៍ក្លែងក្លាយដើម្បីបំពេញតម្រូវការកូតាតេស្តរបស់ពួកគេ។
តាមសារព័ត៌មានថា លេខទូរសព្ទ និងអាសយដ្ឋានដដែលៗត្រូវបានប្រើប្រាស់នៅក្នុងរបាយការណ៍តេស្តកូវីដ-១៩រាប់ពាន់នាក់។
អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋ Uttarakhand លោក Subodh Uniyal បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា ៖«បទបញ្ជាឲ្យស៊ើបអង្កេតត្រូវបានដាក់រួចរាល់ហើយដើម្បីប្រឆាំងនឹងមន្ទីរពិសោធនៅទីក្រុងដេលី និងហារីយ៉ាណា ដែលមានទីតាំងធ្វើតេស្ត៥កន្លែងនៅទីក្រុង Haridwar កំឡុងពេលពិធីបុណ្យ Kumbh Mela»។

ពិធីបុណ្យ Kumbh Mela ជាពិធីសាសនាហិណ្ឌូធំបំផុតមួយដែលទាក់ទាញមនុស្សរាប់លាននាក់ពីគ្រប់តំបន់នៅក្នុងប្រទេសឥណ្ឌា និងពិភពលោក។ ពេលនោះ ក្រុមអ្នកជំនាញបានព្រមាននៅក្នុងខែមីនាថា ពិធីបុណ្យនេះគួរតែលុបចោល ដោយសារភ័យខ្លាចរលកូវីដ-១៩ផ្ទុះលើកទី២។ ប៉ុន្តែរដ្ឋាភិបាលបានសម្រេចបន្តរៀបចំពិធីនេះដោយបានអនុញ្ញាតមនុស្សមកពីទូទាំងប្រទេសឥណ្ឌាចូលរួម។
របាយការណ៍ពីការធ្វើតេស្តក្លែងក្លាយក៏បានលេចចេញនៅរដ្ឋ Bihar ភាគខាងជើងប្រទេសឥណ្ឌាដែលមណ្ឌលសុខភាពបឋមមួយចំនួនត្រូវបានចោទប្រកាន់ពីការលួចបន្លំទិន្នន័យដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ