Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល​ស្លាប់​​ដោយ​កូវីដជាង​កន្លះ​លាន​នាក់​ហើយ តែ​អ្នក​ជំនាញ​ព្រមាន​កាន់តែអាក្រក់

បានផុស

នៅ

តួលេខ​មរណភាព​ដោយ​កូវីដ-១៩​នៅ​ប្រទេស​ប្រេស៊ីល​​បាន​កើន​ឡើង​ដល់​ជាង​៥០​ម៉ឺន​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ ខណៈ​អ្នក​ជំនាញ​សុខភាព​បាន​ព្រមាន​ថា ប្រទេស​ដែល​ធ្ងន់​ធ្ងរ​បំផុត​លំដាប់​ទី​២​ក្នុង​​​លោក​នេះ​​ប្រហែល​ជា​កាន់​តែ​អាក្រក់​​ខ្លាំង​ទៀត ដោយ​សា​ការ​ពន្យាពេល​ការ​ចាក់​វ៉ាក់សាំង​។

គិត​ត្រឹម​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ​​ប្រេស៊ីល​ទើប​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដល់​ប្រជា​ជន​របស់​ខ្លួនពេញ​លេញ​បាន​​ត្រឹម​តែ​១១​%​ប៉ុណ្ណោះ​ ហើយ​អ្នក​ឯកទេស​ជំងឺ​ឆ្លង​បាន​ព្រមាន​ថា ជា​មួយ​នឹង​ការ​មក​ដល់​រដូវ​ត្រជាក់ និង​វីរបុស​បំប្លែង​ខ្លួន​​កំពុងរាត​ត្បាត ចំនួន​មរណភាព​នឹង​កាន់​តែ​ឡើង​ខ្ពស់​ ប្រសិន​បើ​ការ​ចាក់​វ៉ា់ក់សាំង​យឹត​យាវ។

មន្ទីរ​ពេទ្យ​នៅ​ប្រេស៊ីល​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ប្រេស៊ីល​កាល​ពី​ថ្ងៃ​សៅរ៍បង្ហាញ​ថា ប្រេស៊ីល​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​សរុប​ដែលត្រូវ​បាន​បញ្ជាក់​គឺ​ ៥០០​៨០០​នាក់ និង​ករណី​ឆ្លង​សរុប​​មាន ១៧ ៨៨៣ ៧៥៩​នាក់។ វា​បាន​ក្លាយ​ជា​តួ​លេខ​ស្លាប់​ច្រើន​​បំផុតក្នុង​ពិភព​លោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ហើយ​កាល​ពី​សប្តាហ៍​មុន​មាន​អ្នក​ស្លាប់​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​​ចំនួន​២០០០​នាក់។

កូវីដ-១៩​នៅ​តែ​បន្ត​វាយ​ប្រហារ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​បើ​តាម​អង្គការ​សុខភាព​អាមេរិក Pan (PAHO) បាន​រាយការណ៍​ថា ករណី​ឆ្លងកូវីដ-១៩​​ថ្មីចំនួន ១.១​លាន​នាក់ និង​មរណភាព​៣១០០០​នាក់​បាន​កើត​មាន​នៅ​អាមេរិក​​ខាង​ជើង និង​ខាង​ត្បួង​កាល​ពី​សប្តាហ៍​មុន។ PAHO បាន​កត់​សំគាល់​ថា ការ​កើន​ឡើង​ខ្លាំង​គឺ​នៅ​រដ្ឋ​​៦​របស់​ប្រទេស​ម៉ិកស៊ិក ប្រទេស​បេលីហ្សេ ហ្គាតេម៉ាឡា  ប៉ាណាម៉ា និង​កន្លែង​មួយ​ចំនួន​នៅ​ការ៉ាប៊ីន។

អ្នក​ជំនាញ​សុខភាព​បាន​ឃើញ​ពី​តួលេខ​នៅ​ប្រទេស​ប្រេស៊ីល​​គឺ​ខ្ពស់​ជាង​គេ​បំផុត​នៅ​អាមេរិក​ឡាទីន ដែល​ហក់​ឡើង​ខ្ពស់​ខ្លាំង។

អតីត​ប្រធាន​និយតករ​សុខភាព​ប្រេស៊ីល Anvisa ដែល​ព្យាករ​ពីកំណើន​​នៃ​ការ​ស្លាប់​ជិត​មក​ដល់​​ លោក Gonzalo Vecina មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​គិត​ថា យើង​នឹង​ឈាន​ទៅ​ដល់ការស្លាប់​៧សែន ទៅ​៨​សែន​​នាក់ មុន​ពេល​យើង​ឃើញ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង»។

អ្នក​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​ប្រេស៊ីល​

«យើង​កំពុង​ប្រឈម​នឹង​ការ​មក​ដល់​វីរុស​បំប្លែង​ខ្លួន​ថ្មី​ទាំង​នោះ ហើយ​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ជួបបញ្ហា​ប្រឈម​ដែរ»។ លោក​បាន​បញ្ជាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ cnbc​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម