ព័ត៌មានអន្ដរជាតិ
បាក់ស្ពាននៅប្រេស៊ីល អ្នកស្លាប់បន្តកើនឡើងដល់៩នាក់
សាកសពស្ត្រីម្នាក់ទៀតត្រូវបានគេរកឃើញ បន្ទាប់ពីស្ពានតភ្ជាប់រដ្ឋភាគខាងជើងចំនួនពីរក្នុងប្រទេសប្រេស៊ីល បានបាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់មកទល់ពេលនេះកើនឡើងដល់៩នាក់។ នេះបើយោងតាសមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ខែធ្នូនេះ។

កងទ័ពជើងទឹករបស់ប្រទេសប្រេស៊ីលបាននិយាយកាលពីថ្ងៃសុក្រថា សាកសពស្រីម្នាក់ត្រូវបានគេរកឃើញចម្ងាយ៦ គីឡូម៉ែត្រ ពីស្ពាន Juscelino Kubitschek de Oliveira ខណៈមនុស្សប្រាំបីនាក់ផ្សេងទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤ នៅប្រទេសប្រេស៊ីល មានហេតុការណ៍បាក់ស្ពាន បណ្តាលឲ្យមនុស្ស២នាក់ បាត់បង់ជីវិត រថយន្តដឹកទំនិញចំនួន ៤ គ្រឿង រថយន្ត ២ គ្រឿង និងម៉ូតូពីរគ្រឿង ហើយថែមក្នុងនោះមានទាំងរថយន្តផ្ទុកអាស៊ីដស៊ុលផួរិច ធ្លាក់ចូលទៅក្នុងទន្លេទៀតផង។
គួរបញ្ជាក់ថាស្ពានប្រវែង ៥៣៣ ម៉ែត្រនេះ តភ្ជាប់រវាងទីក្រុង Estreito និង Aguiarnopolis ត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ វាមានចម្ងាយប្រហែល ១៣០០ គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី Brasilia៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


