Connect with us

ព័ត៌មានអន្ដរជាតិ

បើកដៃមិនទាន់បានប៉ុន្មានផង អ៊ីស្រាអែល តម្រូវឲ្យប្រជាជនពាក់ម៉ាស់វិញដាច់ខាត

បានផុស

នៅ

ប្រទេសអ៊ីស្រាអែល បានប្រាប់ពលរដ្ឋរបស់ខ្លួននៅថ្ងៃសុក្រទី២៥ខែមិថុនានេះថា ពួកគេត្រូវពាក់ម៉ាស់នៅតាមទីកន្លែងបិទជិតជាដាច់ខាត ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងវីរុសកូវីដបំប្លែងខ្លួន Delta ឬគេស្គាល់ពីមុនថាជាវីរុសឥណ្ឌា។

បទបញ្ជានេះ បានធ្វើឡើង ១០ថ្ងៃ បន្ទាប់ពីបម្រាមពាក់ម៉ាស់ត្រូវបានដកចេញ។

តម្រូវការពាក់ម៉ាស់ គឺជាផ្នែកនៃវិធានការទប់ស្កាត់សង្គមមួយចំនួនមួយតូច ដែលនៅសេសសល់ ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសអ៊ីស្រាអែល ជួយឲ្យករណីឆ្លងមានកម្រិតទាប។

ប៉ុន្តែការឆ្លង បានកើនឡើងដល់ទៅមួយគុណនិងបួន នៅសប្តាហ៍នេះ ដល់ ១៣៨ករណី បន្ទាប់ពីមានការផ្ទុះវីរុសបំប្លងខ្លួនឥណ្ឌាក្នុងសាលារៀន២កន្លែង ដែលជាហេតុបង្ខំឲ្យក្រុមមន្ត្រីពង្រឹងការរឹតត្បិតមួយចំនួនឡើងវិញ ហើយជំរុញឲ្យឪពុកម្តាយដែលមានកូនអាយុចន្លោះ ១២ដល់១៥ឆ្នាំ ត្រូវចាក់វ៉ាក់សាំង។

ក្រសួងសុខាភិបាល បានដាក់ចេញនូវតម្រូវការពាក់ម៉ាស់ជាថ្មី សម្រាប់កន្លែងបិទជិតទាំងអស់ លើកលែងតែក្នុងផ្ទះប៉ុណ្ណោះ ហើយបាននិយាយថា ខ្លួនក៏សូមណែនាំឲ្យពាក់ម៉ាស់នៅឯការជួបជុំខាងក្រៅធំៗផងដែរ ជាពិសេសព្រឹត្តិការណ៍ក្បួនដង្ហែមនុស្សភេទទី៣ ដែលនឹងធ្វើឡើងនៅជុំវិញអ៊ីស្រាអែល នាចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ប្រហែល៥៥ភាគរយនៃប្រជាជន៩.៣លាននាក់របស់ប្រទេស អ៊ីស្រាអែល បានទទួលវ៉ាក់សាំង Pfizer-BioNTech ចំនួន២ដូស។ សិទ្ធិទទួលបានវ៉ាក់សាំងត្រូវបានពង្រីកដល់ក្មេងអាយុពី១២ទៅ១៥ឆ្នាំកាលពីខែមុន ប៉ុន្តែការទទួលយកវ៉ាក់សាំងនៅក្នុងក្រុមអាយុនេះ នៅមានកម្រិតទាបនៅឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មិនត្រឹមតែកូវីដទេ ក្រុម អូឡាំពិក ជម្រើសជាតិ អ៊ូហ្គង់ដា ម្នាក់ទៀត តេស្តឃើញវីរុសបំប្លែងខ្លួនឥណ្ឌា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម